ព័ត៌មានសន្តិសុខសង្គម

ស្រ្តីម្នាក់ជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនិងថ្នាំញៀន៣០គីឡូក្រាម


បាត់ដំបង:ជនសង្ស័យជាស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនិងថ្នាំញៀនចំនួន៣០ដុំទម្ងន់៣០គីឡូក្រាមពីបទដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែន ក្នុងបទល្មើសជាក់ស្តែង។

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក៥បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់
ដំបងចុះប្រតិបត្តិការបង្រ្កាបបានករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន០១ករណីក្នុងបទល្មើសជាក់ស្តែង។

សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង០១.៤៧នាទីរំលងអាធ្រាតថ្ងៃទី០៥ខែធ្នូឆ្នាំ២០២០នៅចំណុចភូមិស្វាយធំឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចដដែលបន្តថា ស្រ្តីជាជនសង្ស័យ០១
នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះផាន់ ភុំរតនា ហៅហ្វា អាយុ៣១ឆ្នាំជនជាតិថៃមានទីលំនៅភូមិណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាតប្រទេសថៃ។

សមត្ថកិច្ចបន្តថាក្រោយការឃាត់ខ្លួនវត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន 30 ដុំទម្ងន់ 29857, 02 g ទូរស័ព្ទដៃពីរគ្រឿង(មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនស្នើសុំខ្ចីដើម្បីស្រាវជ្រាវ)សៀវភៅធនាគារលេខ 5617125 មួយក្បាលសៀវភៅធនាគារលេខ 00012 4959 667 មួយក្បាល.លិខិតឆ្លងដែនព្រះរាជាណាចក្រថៃលេខអាបេ AB.4274 373 មួយក្បាល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជាពិតប្រាកដមែន។

បច្ចុប្បន្នជនល្មើសនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

kdn

Leave a Reply

Your email address will not be published.