ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់

រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)

រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)
ខេត្តប៉ៃលិន ៖ នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ មានការរៀបចំពិធីប្រគល់-ទទួលគ្រឿងឧបភោគបរិភោគរបស់លោក ស៊ិន លាភ និងអ្នកស្រី សារ សុខឃឹម ដើម្បីចែកជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្រោមវត្តមាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តប៉ៃលិន បានទទួលជួប និងថ្លែងអំណរគុណលោក ស៊ិន លាភ និងលោកស្រី សារ សុខឃឹម ដែលបានឧបត្ថម្ភអង្ករចំនួន២តោន និងទឹកសុទ្ធចំនួន៣០០យួរ ដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទដែលតា (Delta) ។
លោកជំទាវអភិបាលខេត្តប៉ៃលិន ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវី ១៩ សំខាន់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដើមី្បទ្រទ្រង់ជីវភាពដល់ប្រជាពលរដ្ឋ និងពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស កំពុងធ្វើចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ។ លោកជំទាវបានបញ្ជាក់ថា អំណោយទាំងនេះ អាជ្ញាធរខេត្ត នឹងធ្វើការបែងចែកទៅតាមបណ្តាក្រុង ស្រុក ដើមី្បប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក និងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋានផងដែរ ។ លោកជំទាវបន្តទៀតថា នេះជាវប្បធម៌ចែករំលែក ក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ សូមបន្តនូវកាយវិការដ៏សប្បុរសនេះ ក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើនតទៅអនាគតផងដែរ ។
លោក ស៊ិន លាភ បានបញ្ជាក់ឱ្យដឹងថា ៖ ដោយមើលឃើញពីការលំបាកគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជួយសម្រាលបន្ទុកដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវីដ១៩ បង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទទួលបន្ទុកដ៏ធ្ងន់នៅពេលបងប្អូនប្រជាពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេស ខណ:កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាក្នុងខេត្ត ដែលពួកគាត់ត្រូវការផ្គត់ផ្គង់អាហារប្រចាំថ្ងៃថែមទៀតផង ។ ដោយកត្តានេះ ទើបខាងលោកបានចូលរួមផ្តល់នូវជាគ្រឿងឧបភោគបរិភោគ ក្នុងការជួយសម្រាលបន្ទុករាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តផងដែរ ។ លោកក៏បានថ្លែងអំណរគុណចំពោះសន្តិភាព មានតែសន្តិភាពនេះទេ ទើបអាចធ្វើឱ្យជីវភាព និងក្រុមគ្រួសាររបស់គាត់មានការរីកចម្រើនមកដល់ពេលនេះ ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.