ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

បុរ.ស.ម្នាក់ជាកូ.ន.អ្នកមានទ្រព្យស្តុកស្ដម្ភ.ម្នាក់ជិះសុតតែ រេងរូវ័រ​ ពាក់សុតតែគ្រឿងពេជ្រ​ វង្វេ.ង.វង្វា.ន់.អុ.ក.ទ្បុកពេញការាសសាំង​ និងតាមផ្លូវមុខផ្សារទួលទំពូង….!!!(មានវីដេអូ)

បុរ.ស.ម្នាក់ជាកូ.ន.អ្នកមានទ្រព្យស្តុកស្ដម្ភ.ម្នាក់ជិះសុតតែ រេងរូវ័រ​ ពាក់សុតតែគ្រឿងពេជ្រ​ វង្វេ.ង.វង្វា.ន់.អុ.ក.ទ្បុកពេញការាសសាំង​ និងតាមផ្លូវមុខផ្សារទួលទំពូង….!!!
បុរសម្នាក់សង្ស័យថាប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត​ បែកវង្វេងវង្វាន់អុកទ្បុកគេឯងពេញការាសសាំងនិងមុខផ្សារទួលទំពូង​ ៕
បេីតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់រូបរាងស្អាតបាតពាក់ចិញ្ចៀនពេជ្របេីកថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ រេងរូវ័រ​ ស្លាកលេខ​ ភ្នំពេញ 2BQ 3969 បានបេីកមកចូលក្នុងការាសសាំងតូតាល់ផ្លូវបំបែកជាប្រាំ​ ក្នុងសង្កាត់ទួលទំពូងទី២​ ខណ្ឌចំកាមន បានចាក់សាំងអស់ជាច្រេីនលីត​រួចរាល់​ តែមិនព្រមអោយលុយទៅបុគ្គលិកអ្នកចាក់​សាំង​ ហេីយថែមទាំងស្រែកខ្លាំងថែមទៀត​ ដោយបុគ្គលិកអ្នកចាក់សាំងមេីលឃេីញសភាពម្ចាស់រថយន្តស៊េរីទំនេីបមិនសូវស្រួលក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដេីម្បីអោយចុះមកជួយសម្របសម្រួល​ តែដល់ពេលសមត្ថកិច្ចចុះមកដល់បានឃេីញបុរសម្ចាស់រថយន្តខាងលេីកំពុងតែស្រែកអុកទ្បុក​ ចាក់ទឹក​ និងដេកប្រកាច់​ ននាលក្នុងការាសសាំងដែលសង្ស័យថា​ បុរសម្នាក់នេះប្រេីប្រាស់ថ្នាំញៀនលេីសកម្រិតទេីបបែកវង្វេងវង្វាន់លែងដឹងអី​ សមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅសាច់ញាតិបុរសខាងលេីអោយចុះមកភ្លាមៗនោះគេបានឃេីញបុរសម្នាក់និងនារីម្នាក់ដែលជាសាច់ញាតិបានចុះមកដល់​ ហេីយបានលួងលោមនិងចាប់បុរសដែលសង្ស័យថាបែកថ្នាំដាក់លេីរថយន្តបេីកចេញទៅ​បាត់​ ស្រាប់តែមួយសន្ទុះក្រោយមកប្រហែលជា១៥​ នាទីគេក៏បានឃេីញបុរសដ៏ដែល​ ដែរសង្ស័យថាបែកថ្នាំកំពុងតែអុកទ្បុកនៅមុខផ្សារទួលទំពូងម្ដងទៀត​ ដេីរស្រែកទ្បូទ្បា​រត់បេីកទ្វារនិងតោងរថយន្តគេពេញលេីផ្លូវ​បង្ករអោយមានកាភ័យខ្លាចដល់អាជីវករលក់ដូរជុំវិញផ្សារ តែមិនបានឃេីញបុរសនិងនារីដែលជាសាច់ញាតិនៅកន្លែងកេីតហេតុមុខផ្សារទួលទំពូងនោះទេ​ ដោយសមត្ថកិច្ចមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋមេីលទៅអាការៈបុរសដែលសង្ស័យថាបែកថ្នាំកាន់តែធ្ងន់ធ្ងរមិនសូវស្រួល​ សមត្ថកិច្ចមូលដ្ឋាន​ បានយករថយន្តខាងសណ្ដាប់ធ្នាប់មួយគ្រឿងមកចាប់បុរសខាងលេីដឹកតាមរថយន្តយកទៅ​ ព្យាបាលសិន​ ៕
ហេតុរាណ៍ខាងលេីស្ថិតនៅ​ក្នុង​ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​ ៕
វេលាម៉ោង៣.៣០នាទីរសៀល​ ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ ៕

kdn

Leave a Reply

Your email address will not be published.