ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី០៣នាក់ ពាក់ព័ន្ធករណីលក់និងជក់ថ្នាំញៀន

បន្ទាយមានជ័យ: ជនសង្ស័យប្រុស-ស្រី៣នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ សហការ ជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនពាក់ព័ន្ធ ករណីលក់និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ដោយមានការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យពង្រឹងការយាមល្បាត និងការងារភូមិឃុំមានសុវត្ថិភាព កម្លាំងនគរបាលក្រុងបានចុះយាមល្បាត ស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន០៣នាក់ ប្រុស២នាក់ ស្រី១នាក់ ដែលជាមុខសញ្ញាលក់ និងជក់ថ្នាំញៀន។ ក្រៅពីនេះដកហូតបានវត្ថុតាងម្សៅសថ្លា០២កូនថង់ ទូរសព្ទ័១គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន។

ក្រោយសួរនាំ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.