ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀន នឹងឃាត់ខ្លួនស្ត្រីម្នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួន

 

បន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះបានបញ្ជាឲ្យកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញឿន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះធ្វើការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចខាងក្រោយផ្សារដើមពុទ្រាដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ជា ណាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ រួមនឹងវត្ថុតាងមានមានដូចខាងក្រោម ៖

១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៧កូនថង់តូច។

២.ថ្នាំគ្រាប់ពណ៍ក្រហមមានអក្សរWY ចំនួន១៩២គ្រាប់(ពណ៍ត្រួយចេក០១គ្រាប់)។

៣.កាបូកតូចពណ៍ផ្កាឈូកមួយ។

បន្ទាប់មកកម្លាំងក៍បាននាំជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុ ញៀនលទ្ធផលវិជ្ជមាន(+)។

 

បច្ចុប្បន្នស្ត្រីខាងលើរួមនិងវត្ថុតាងកម្លាំងជំនាញនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី។

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.