ព័ត៌មានជាតិ

ពិធីបិទអង្គសន្និបាតបូកសរុបនិងវាយតម្លៃការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២១.២០២២និងទិសដៅឆ្នាំសិក្សា២០២២.២០២៣

 

ឧត្តរមានជ័យ:នៅរសៀលថ្ងៃទី២៤ខែកុម្ភ:ឆ្នាំ២០២៣ចុងសប្តាហ៏កន្លងទៅនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យប្រារព្វពិធីបិទសន្និបាតបូកសរុបនិងវាយតម្លៃការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២១.២០២២និងទិសដៅឆ្នាំសិក្សា២០២២២០២៣ដែលជាគន្លឹះក្នុងការកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៏សង្គមសេដ្ធកិច្ចរបស់ប្រទេសជាតិ។

លោកបុិច រតនាប្រធានមន្ទីរអប់រំ

យុវជននិងកីឡាខេត្តឧត្តរមានជ័យបានឲ្យដឹងថាអាគារសិក្សារាប់សិបខ្នងបានកសាងនិងជួសជុលកែលម្អការគាំទ្រផ្នែកពាក់ព័ន្ធជាច្រើនដើម្បីតម្រូវការសិក្សារៀនសូត្ររបស់កុមារយុវជនក្នុងខេត្ត ទទួលបានសេវាអប់រំប្រកបដោយគុណភាពសមធម៌បរិយាបន្ននិងការលើកកម្ពស់ឪកាសសិក្សាពេញមួយជីវិត ស្របតាមគោលនយោបាយទី១របស់ក្រសួងអប់រំដែលបានដាក់ចេញ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា សាលារៀនភាគច្រើនបាននិងកំពុងក្លាយជាសួនសិក្សាជាទីមេត្រីរបស់កុមារនិងជាគំរូដល់សហគមន៏ ការផ្សាភ្ជាប់រវាងសាលារៀននិងសហគមន៏កាន់តែជិតស្និតជាងមុនតាមរយ:ការអនុវត្តកំណែទម្រង់សាលារៀនឬសហគមន៏សាលារៀនតាមគោលដៅក្រសួងអប់រំនិងការអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការរវាងការងារអប់រំទៅនឹងផែនការអភិវឌ្ឍន៏ឃុំសង្កាត់ដែលធ្វើឲ្យសាលាក្លាយជា សាលារបស់សហគមន៏ ដោយសហគមន៏ និងដើម្បីសហគមន៏។

លោកជំទាវមុំពុទ្ធិតាអភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថ្លែងថាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះគឺពិតជាបានមកពីការពលិកម្មដ៏ធំធេងទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងធនធានសម្ភារថវិការរបស់សង្គមទាំងមូលពិសេសគំនិតផ្តួចផ្តើមគំរូថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ការិយាល័យជំនាញ នាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ព្រះសង្ឃ មាតាបិតានិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅគ្រប់ទូទាំងខេត្ត។

 

សូមជម្រាបថា នៅក្នុងពិធីបិទសន្និបាតនាសៀលកាលពីអំឡុងចុងសប្តាហ៏កន្លងទៅនេះដែរលោកជំទាវអភិបាលរងខេត្តក៏បានប្រគល់ប័ណ្ណសរសើរផ្តល់ជូនដល់លោកគ្រូអ្នកគ្រូដែលបានអញ្ជើញចូលមកពីតាមបណ្តាក្រុងស្រុកទាំង៥នៃខេត្តឧត្តរមានជ័យផងដែរ។( ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.