ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

ករណីទំនាស់ដីធ្លីនៅខេត្តពោធិ៍សាត់

ករណីទំនាស់ដីធ្លីនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់:ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
លោក សេង គឹមរិន និងភរិយាឈ្មោះ ប៉ុន ដានី រស់នៅភូមិព្រៃធំ(ហៅវាចម្បាំង) ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង កើតទុក្ខមិនសុខចិត្តនឹងលោក ញឹម នីជាមន្ត្រីរងប៉េអឹមខេត្តពោធិ៍សាត់ ដែលមករំលោភបំពានយកដីរបស់ពួកគាត់មាន៣ប្លង់ដែលស្ថិតនៅ ភូមិសម្លាញ់លើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់
ដីទាំងបីប្លង់នេះមានក្បាល 100 ម៉ែត្រនិងជម្រៅ 400 ម៉ែត្រដូចៗគ្នា (ប្លង់ចាស់)
ហើយដីទាំងអស់នេះពួកគាត់បានទិញពីគេតាំងពីឆ្នាំ 2001 មកម្ល៉េះ ។
ក្រោយមកមានបញ្ហាជាមួយប្រជាពលរដ្ឋពួកគាត់ក៏បានដោះស្រាយរួចរាល់ដោយកាត់ឲ្យប្រជាពលរដ្ឋខ្លះ ដែលចូលរួមដោះស្រាយដោយឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ធ្វើឡើងនៅថ្ងៃទី 12 ខែធ្នូឆ្នាំ 2020 ដោយប្លង់ទីមួយសល់ក្បាល 90 ម៉ែត្រនិងជម្រៅ 200ម៉ែត្រប្លង់ទី 2 សល់ក្បាល 25 ម៉ែត្រនិងជម្រៅ 200ម៉ែត្រនិងប្លង់ទីបីសល់ក្បាល 80ម៉ែត្រនិងជំរៅ 200ម៉ែត្រ
រហូតមកដល់ថ្ងៃទី 21 ខែកក្កដាឆ្នាំ 2021 មានករណីរំលោភបំពានឈ្មោះថានឹងបូ បានទទួលបញ្ជាពីឈ្មោះញឹម នីជាមន្ត្រីរងប៉េអឹមខេត្តពោធិសាត់រហូតដល់ថ្ងៃទី 29 ខែកក្កដាឆ្នាំ 2021 បានយកត្រាក់ទ័រ មកឈូសឆាយ និងដកបង្គោលរបងចេញ ដល់ថ្ងៃទី 5 ខែសីហាឆ្នាំ 2021 ឆ្លៀតពេលដែលអាជ្ញាធរមូលដ្ឋានបានបិទខ្ទប់មិនឲ្យចេញចូលនិងពួកគាត់មានធុរៈដោយឪពុកស្លាប់ ឈ្មោះ ញឹម នី បានប្រើកូនចៅឲ្យយកបង្គោលថ្មមកដាំធ្វើព្រំដីនឹងដល់ថ្ងៃទី 8 ខែ សីហា ឆ្នាំ 2021 ថ្មីៗនេះ ឈ្មោះ ញឹម នី បានឲ្យកូនចៅអូសផ្ទះមកដាក់លើដីរបស់ លោក សេង គឹមរិន និងភរិយា ឈ្មោះ ប៉ុន ដានី ហើយបានផ្ដាំថាកុំមករញ៉េរញ៉ៃប្រយ័ត្នជាប់ខ្នោះ។

សូមបញ្ជាក់ផងដែរថាលោកសេងគឹមរិននិងភរិយាឈ្មោះប៉ុនដានីធ្លាប់បានសន្យាថានឹងចែកដីឲ្យទៅ ឈ្មោះញឹម នីចំនួន 40 ម៉ែត្របើឈ្មោះ ញឹម នីនេះជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់បានមកវិញទាំងអស់គឺទាំងបីប្លង់តែម្ដងប៉ុន្តែដោយសារដោះស្រាយមិនបានទាំងអស់ពួកគាត់នឹងសន្យាថាលក់ដីហើយឲ្យជាលុយវិញ តែលោកញឹម នីនេះមិនព្រមតែងតែទេមកបង្ខំពួកគាត់ជាច្រើនដងទើបភរិយារបស់លោកសេងគឹមរិនឆ្លើយទាំងភ័យខ្លាចថាធ្វើអីក៏ធ្វើទៅ ប៉ុន្តែមិនមានលាយលក្ខណ៍ជាអក្សរទេ៕

kdn

Leave a Reply

Your email address will not be published.