ព័ត៌មានសេដ្ឋកិច្ច

ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ចុះជួយប្រមូលផលដំណាំជូនប្រជាពលរដ្ឋខណ:ខ្វះកម្លាំងពលកម្ម

  ខេត្តប៉ៃលិន ៖ ដោយនៅរដូវវស្សាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសខេត្តខ្លះក៍បានជនលិចដំណាំរបស់កសិករជាបណ្តើរៗចំណែកខេត្តប៉ៃលិននៅមិនទាន់មានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅឡើយទេតែដើម្បីបង្ការនិងប្រុងប្រយ័ត្នទុកជាមុន នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចាត់កម្លាំងយុវជនស.ស.យ.ក.មូលដ្ឋានឃុំទាំងបួន នៃស្រុកសាលាក្រៅ និងស.ស.យ.ក.វិស័យផែនការចូលរួមជាមួយរដ្ឋបាលខេត្តចុះជួយប្រមូលផលដំណាំឆៃថាវ និងដំណាំពោតបារាំង របស់ប្រជាពលរដ្ឋ រស់នៅភូមិកោះកែវ ស្រុកសាលាក្រៅ ដែលខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផលក្នុងរដូវវស្សានេះ។ ជាមួយសកម្មភាពរបស់យុវជនស្ម័គ្រចិត្តសសយកមានភាព ស្វាហាប់និងទទួលខុសត្រូវខ្ពស់ប្រកបដោយឆន្ទ:មនុស្សធម៌បំផុតក្នុងការចុះជួយប្រមូលផលនេះជំទាវបានស្រីមុំក៏បានចាត់អោយតំណាងជួយទិញកសិផលដែលប្រមូលបានទាំងអស់ក្នុងតំលែទីផ្សារផងដែរ។ ប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តជាខ្លាំងដោយបានក្រុមការងារសសយកចុះជួយប្រមូលផលដំណាំរបស់ពួកគាត់ខណៈពេលពួកគាត់ខ្វះកម្លាំងពលកម្មនិងបានជួយទិញយកទាំងអស់ថែមទៀតហើយពួកគាត់បានថ្លែងអំណរគុណដល់លោកជំទាវបានស្រីមុំ និងក្រុមការងារយុវជនសសយកទាំងអស់មានសុខភាពម៉ាំមួនកម្លាំងពលំបរិបូណ៌បំពេញការងារជោគជ័យគ្រប់ភារកិច្ច៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានសេដ្ឋកិច្ច

ប្រជាកសិករសំណូមពរឱ្យអភិបាលខេត្តនិងមន្ទីពាក់ព័ន្ធបន្តចុះជួយណែនាំពីវិធីលាយថ្នាំនិងវិធីសាស្រ្តផ្សេងទៀត ដើម្បីកំចាក់ហ្វូងដង្កូវដែលបំផ្លាញស្រូវរបស់ពួកគាត់

  ឧត្តរមានជ័យ:ក្នុងខណ:ពេលដែលឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាព ជាក់ស្ដែង និងការចុះអនុវត្តវិធានការកម្ចាត់ហ្វូងដង្កូវនៅក្នុងភូមិសាស្រ្ត ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងពិធីនោះដែរឯកឧត្ដមអភិបាលខេត្តបានជម្រុញឱ្យមន្ទីកសិកម្មជំនាញត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីជូយដល់បងប្អូនប្រជាកសិករលើការដាំដុះនិងរបៀបប្រើប្រាស់ជីនិងថ្នាំដង្កូវជាដើម ដើម្បីឱ្យពួកគាត់ទទួលបានទិន្នផលខ្ពស់បង្កើនជីវភាពបានប្រសើរឡើងលើបញ្ហាសន្តិសុខស្បៀង។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋជាកសិករបានត្រេកអរសាទរនិងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្ដមអភិបាលខេត្តនិងប្រធានមន្ទីពាក់ព័ន្ធ ដែលបានចុះមកពិនិត្យនិងជួយធ្វើការណែនាំវិធីលាយថ្នាំនិងវិធីសាស្រ្តផ្សេងៗទៀតដើម្បីកំចាក់ហ្វូងដង្កូវដែលបំផ្លាញស្រូវរបស់ពួកគាត់។ ប្រជាកសិករដដែលបន្តថា ពួកគាត់បានទង្ទឹងរង់ចាំឯកឧត្ដមអភិបាលខេត្តនិងមន្ត្រីជំនាញជាយូរមកហើយដើម្បីជួយពួកគាត់។ ហើយបច្ចុប្បន្ន ខេត្តឧត្តរមានជ័យបានកំពុងទទួលរងគ្រោះទៅដោយហ្វូងដង្កូវចុះរាត្បាតស៊ីដំណាំស្រូវរបស់ពួកគាត់ជាប្រជាកសិករចំនួន ៣៣គ្រួសារ លើផ្ទៃដីសរុប ៩៥ហិចតា នៅក្នុងឃុំចំនួន ៤ នៃស្រុកចុងកាល់។ ក្នុងការឆ្លើយតបដើម្បីកម្ចាត់ និងទប់ស្កាត់ដង្កូវហ្វូង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចុះធ្វើការផ្សព្វផ្សាយបណ្ដុះបណ្ដាលអំពីវិធីសាស្ត្រលាយថ្នាំកម្ចាត់ដង្កូវតាមគោលការណ៍របស់ក្រសួងហើយបានចុះបាញ់ថ្នាំជាក់ស្តែងនៅតាមតំបន់ហានិភ័យទាំង ៤ឃុំនៃស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។(ឈឿន ប៊ុនឈី )

ព័ត៌មានសេដ្ឋកិច្ច

ក្រុមអាជីវករ ត្អូញត្អែរលក់ដូរអីវ៉ាន់អត់ដាច់មានតែអ្នកលក់អត់អ្នកទិញធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារយ៉ាងខ្លាំង

  ឧត្តរមានជ័យ: យ៉ាងហោចណាស់! មានក្រុមបងប្អូនអាជីវករដែលជាអ្នកលក់ដូរច្រើននាក់ នៅក្នុងផ្សារគោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបានសម្ដែងការរអ៊ូរទាំត្អូញត្អែរខណៈដែលលក់ដូរពុំសូវដាច់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ស្របពេលដែល សព្វថ្ងៃនេះ ការលក់ដូររបស់ពួកគាត់សឹងតែដល់ចំណុច សូន្យបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃយ៉ាងខ្លាំង។ នេះបើតាមការអះអាងបញ្ជាក់ពី អាជីវករលក់ដូរ គ្រប់មុខ មានដូចជាបន្លែ ត្រីសាច់ ខោអាវ លក់គ្រឿងក្រអូប គ្រឿង ទេសជាដើម ចំពោះទីតាំងផ្សារគោកមន ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អាជីវករលក់គ្រឿងក្រអូបម្នាក់ឈ្មោះអ៊ុក ស្រីចិន អាយុ៤០ ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ថា ការលក់ដូរប្រចាំថ្ងៃនេះហាក់បីដូចជា ស្ងប់ស្ងាត់ ខ្លាំងណាស់ ហើយ ការលក់ក៏មិនសូវដាច់ទេមួយវិញទៀតពុំមែនតែកន្លែងតូបរបស់គាត់ទេគឺសឹងតែមួយផ្សារទៅហើយចំពោះការលក់ដូរមិនសូវដាច់នេះ ចាប់តាំង ពីកំឡុងក្រោយថមថយជំងឺកូវីដ១៩ ឆ្នាំ២០២៣មកម្លេះ។ អាជីវកររូបនេះបានបន្តទៀតថា មួយវិញទៀតចំពោះការលក់ដូរនេះដែរកាលពីកំឡុងមុនកើតកូវីត១៩លក់ដាច់ខ្លាំងគ្រាន់បើដោយឡែកគិតត្រឹមថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤នេះតែម្ដង ការលក់ដូរប្រចាំថ្ងៃប្រហែលជាប៉ែតសិប ទៅកៅសិបភាគរយហើយលក់ពុំសូវដាច់សោះឃ្លាតឆ្ងាយពីឆ្នាំមុនៗ។ ប្រភពពីអាជីវករលក់បន្លែត្រីសាច់បានអះអាងបញ្ជាក់ថាគាត់ក៏លក់ពុំសូវដាច់ដូចអ្នកដទៃទៀតដែរ ហើយមូលហេតុនៃការលក់ពុំសូវដាច់នេះខណៈពេលដែលនៅក្នុងភូមិស្រុកប្រជាពលរដ្ឋសឹងតែកៅសិបភាគរយហើយដើរចេញទៅធ្វើការចំណាកស្រុកនៅប្រទេសថៃដើម្បីប្រកបកិច្ចការងារ រកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃចាប់តាំងពីក្រោយបុណ្យចូលឆ្នាំខ្មែរកន្លងមកមួយវិញទៀត ផ្សារគោកមន មានបងប្អូនមកចូលផ្សារទិញរបស់របរ ហូបចុកគឺមានចាប់ពីម៉ោង៦ដល់ត្រឹមម៉ោង១១ថ្ងៃត្រង់អស់មនុស្សហើយ បើនៅថ្ងៃរសៀលវិញស្ងាត់ឈឹងតែម្តង។ គួររំលឹកថា បើយោងតាមការអះអាងពីក្រុមបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យបានលើកឡើងស្រដៀង ស្រដៀងគ្នាថា ការលក់ដូរកាលពីដើមឡើយ ក្នុងអំឡុងកូវីដ១៩ចំពោះការលក់ដូរវិញលក់ដាច់ជាធម្មតាមួយថ្ងៃចាប់ពី សែសិបទៅហាសិបម៉ឺនរៀលដោយឡែកនាពេលនេះលក់ដូរមួយថ្ងៃ […]

ព័ត៌មានសេដ្ឋកិច្ច

ជ្រូករស់ជាច្រើនក្បាលចាប់ផ្តើមសម្រុកនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យបន្តទៅប្រទេសវៀតណាម

  ឧត្តរមានជ័យ:សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ចមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានបញ្ជាក់ថា សត្វជ្រូករស់ជាច្រើនក្បាលត្រូវបានក្រុមឈ្មួញចាប់ផ្តើមសម្រុកដឹកជញ្ជូន២ឡានធំៗនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ស្ថិតនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤នេះ។ ប្រភពបានបន្តថា ការនាំចូលសត្វជ្រូករស់នេះមកក្នុងប្រទេសបានធ្វើឲ្យប្រជាពលរដ្ធមានការព្រួយបារម្មណ៍យ៉ាងខ្លាំងខណ:នៅពេលទីផ្សារជ្រូកនៅក្នុងស្រុកកំពុងធ្លាក់ថ្លៃរចុះថោកនាពេលបច្ចុប្បន្ន ។ ដោយឡែកមន្ត្រីជំនាញបានអះអាងថា ការនាំចូលជ្រូករស់ពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជានេះគ្រាន់តែជាការឆ្លងកាត់ដើម្បីដឹកទៅប្រទេសវៀតណាមនោះទេគឺខាងក្រុមហ៊ុនគេមានច្បាប់ត្រឹមត្រូវហើយក៏ពុំមានការប៉ះពាល់ដល់ការចិញ្ចឹមជ្រូកនៅក្នុងស្រុកដែរ។ លោកឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ថា ជ្រូកឆ្លងកាត់ចេញពីប្រទេសថៃ តាមច្រកអូរស្មាច់ដឹកទៅកាន់ប្រទេសវៀតណាមគឺគេមានច្បាប់មានឯកសារត្រឹមត្រូវ ហើយការដឹកជញ្ជូនវិញ ឆ្លងកាត់ទៅវៀតណាម ទៅប្រទេសទីបី ពុំមែនផ្គត់ផ្គង់នៅក្នុងស្រុកទេ ចំពោះច្បាប់អនុញាតិឲ្យក្រុមហ៊ុនដឹកចេញមានជ្រូកចំនួន(៣០០០០ បីមុឺនក្បាល)ហើយគេដឹកចូលមកតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យច្រកម៉ាឡៃខេត្តបន្ទាយមានជ័យ  ច្រកភ្នំដី ខេត្តបាត់ដំបង ។ ជុំវិញការនាំចូលជ្រូករស់ពីថៃឆ្លងកាត់ទៅប្រទេសវៀតណាមតាមច្រកអូរស្មាច់លោកសូត្រសុីសុឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤នេះថា ក្រុមហ៊ុនគេបានគោលការពីក្រសួងកសិកម្មនិងការនាំជ្រូករស់ឆ្លងកាត់នាំយកទៅ ផ្គត់ផ្គង់ក្នុងប្រទេសវៀតណាមដោយពុំមានការកំណត់នោះឡើយ តម្រូវការប្រទេសវៀតណាមត្រូវការជ្រូកប៉ុន្មានក្បាល ក្រុមហ៊ុនគេមានសិទ្ធនាំចូលឲ្យប៉ុណ្ណឹង ហើយការនាំចូលជ្រូកឆ្លងកាត់ទៅប្រទេសវៀតណាម ពុំមានផលប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ ហើយជាក់ស្តែងប្រទេសខ្មែរយើងគ្រាន់តែជាកន្លែងឆ្លងកាត់នោះទេ ។ហើយមួយវិញទៀតការនាំចូលជ្រូករស់ពីថៃជំនាញគេទទួលស្គាល់ត្រួតពិនិត្យយ៉ាងត្រឹមត្រូវទើបអនុញាតិឲ្យនាំចូលពីប្រទេសថៃគឺភាគីហ៊ុនថៃចេញលិខិតបញ្ជាក់សុខភាពថាត្រឹមរួចរាល់ហើយដែរ។ ទាក់ទងនឹងបញ្ហានេះដែរអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺគឺម្ចាស់ក្រុមហ៊ុននាំជ្រូកចូលប្រទេសកម្ពុជាឆ្លងកាត់ទៅប្រទេសវៀតណាមនោះបានទេ។គ្រាន់តែទទួលបានព័ត៌មានពីមន្ត្រីជំនាញតែប៉ុណ្ណោះ។ សូមជម្រាបផងដែរថា ចំពោះការដឹកជញ្ជូនជ្រូករស់ចេញពីប្រទេសថៃឆ្លងកាត់មកតាមច្រកអន្តរជាតិអូរស្មាច់ដែលមានបុគ្គលម្នាក់ជាមេកាដ៏ល្បីម្នាក់ឈ្មោះ ប៉ក់ ជាយោធា នេះដែរ គឺខាងក្រុមហ៊ុនដឹកយកមកសាងដាក់ឡានខ្មែរស្ថិតនៅក្នុងបរិវេណស្តង់ដំឡូងមីមួយកន្លែងចំណុចភូមិអូរខ្ចៅ ក្នុងសង្កាត់កូលក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចម្ងាយពីរង្វង់មូលផ្អុង ៣គីឡូរម៉ែត្រ ទើបបន្តដឹកទៅកាន់ប្រទេសវៀតណាមតែម្តង។ (ដោយឈឿន ប៊ុនឈី )

ព័ត៌មានសេដ្ឋកិច្ច

ផ្លូវបេតុងដែលជាមូលនិធិឃុំសង្កាត់ដេញថ្លៃសាងសង់ដោយក្រុមហ៊ុនឯកជនមិនទាន់ធ្វើបានប៉ុន្មានខែផងត្រូវរបើកខូចខាតអស់ជាច្រើនខ្សែ 

  ឧត្តរមានជ័យ:តាមប្រភពពីអាជ្ញាធរមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា ផ្លូវបេតុងជាច្រើនខ្សែ ដែលជាមូលនិធិរបស់ឃុំសង្កាត់ត្រូវបានដេញថ្លៃទៅឲ្យក្រុមហ៊ុនឯកជនមួយដែលគេស្គាល់ថាឈ្មោះ(ឯកគង់ )ខណៈដែលធ្វើមិនទាន់បានប៉ុន្មានខែផងក៏ត្រូវបានប្រេះស្រាំរបើកចេញមកសុទ្ធតែគ្រួស ថ្ម ខូចអស់សឹងប្រហែលជា៥០ទៅ៦០ ភាគរយតែម្ដង ចំពោះទីតាំង ផ្លូវមូលនិធិឃុំប្រចាំឆ្នាំ ២០២៣ក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ នេះដែរ គឺមានចំនួន២ឃុំហ្នឹងមួយសង្កាត់ សរុបទាំងអស់៣ឃុំ ទី១ក្នុងសង្កាត់កូនក្រៀល១ខ្សែ ទី២នៅឃុំគោកខ្ពស់១ខ្សែ និងទី៣នៅឃុំគោកមន១ខ្សែ សរុបទាំងអស់មានចំនួន៣ខ្សែ។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៤ថា  ចំពោះផ្លូវបេតុងនេះគឺធ្វើឡើងទើបតែធ្វើបានប្រហែលជាពីរខែប៉ុណ្ណោះ ហើយជាក់ស្តែងត្រូវរងការខូចខាតរបើកចេញមកសុទ្ធតែថ្មគ្រួសលាយដីខ្សាច់ ដូចនេះពួកគាត់មានតែទទូចស្នើសុំឲ្យខាង អាជ្ញាធរឃុំ ត្រូវតែមានវិធានការទៅលើក្រុមហ៊ុនដែលដេញថ្លៃទទួលខុសត្រូវនូវការធ្វើថ្នល់ បេតុងនេះ នៅចំណុចខ្វះខាត រាល់លក្ខណ:បច្ចេកទេស ឲ្យជួយធ្វើសាឡើងវិញខណៈដែលផ្លូវនេះមិនទាន់បានប៉ុន្មានខែផងក៏ត្រូវប្រេះស្រាំខូចសឹងតែហាសិបទៅហុកសិបភាគរយទៅហើយ។ ទាក់ទិនទៅនឹង ផ្លូវបេតុងដែលខូចខាតដោយធ្វើពុំទាន់បានប៉ុន្មានខែនេះដែរ លោក លឿង ណុច ចៅសង្កាត់កូនក្រៀលបានបញ្ជាក់ប្រាប់ថា ជាលទ្ធផលនៃការចុះស្រាវជ្រាវពីការខូចខាតហើយសង្កាត់សម្រេច ទទួលយកពុំបានទេដោយឡែកចំពោះក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវបេតុង ដែលជាមូលនិធិឃុំ សង្កាត់ហើយខូចឆាប់បែបនេះ ម៉្យាងទៀតខាងសង្កាត់ក៏មិនព្រមប្រគល់ថវិការទៅឲ្យខាងភាគីក្រុមហ៊ុនឲ្យគ្រប់ចំនួនតាមគំរោងកិច្ចសន្យាកុងត្រានោះដែរ។ដោយកន្លងមកពេលធ្វើផ្លូវហើយសង្កាត់បានផ្តល់ថវិការទៅឲ្យក្រុមហ៊ុន៤០ភាគរយនៅសល់៦០ភាគរយទៀតលុះត្រាតែក្រុមហ៊ុនព្រមទទួលជួសជុលធ្វើសារឡើងវិញទើប សង្កាត់ព្រមប្រគល់ថវិការឲ្យគ្រប់ចំនួនតែម្តង។ លោកផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោងបានបញ្ជាក់ ប្រាប់ឲ្យដឹងថា ចំពោះកិច្ចការងារនេះ ខាងសង្កាត់បានរាយការណ៏មកលោករួចរាល់អស់ហើយ ដោយឡែក ការដែលក្រុមហ៊ុនធ្វើពុំបានធ្វើត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសយ៉ាងណានោះខាងសង្កាត់នឹង ទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់ដើម្បីមានវិធានការនិងអាចជួសជុលធ្វើសាឡើងវិញ ពីព្រោះការចំណាយធ្វើផ្លូវបេតុងនៅតាមឃុំសង្កាត់ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធនៅតាមមូលដ្ធានគឺជាការចំណាយរបស់ថវិការជាតិ។ សូមជម្រាបផងដែរថា ជុំវិញការលើកឡើងពីបងប្អូនប្រជាពលរដ្ឋនឹងអាជ្ញាធរឃុំមិនព្រមទទួលយកនឹងមើលឃើញជាក់ស្តែងអំពីផ្លូវបេតុងដែលសាងសង់រួចរាល់ចំនួន៣ខ្សែពីក្រុមហ៊ុន ឈ្មោះ(ឯកគង់) ហើយខូចខាត […]

ព័ត៌មានសេដ្ឋកិច្ច

មន្ទីរការងារបើកកិច្ចប្រជុំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

  ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំ អំពីផែនការអនុវត្តក្នុង ត្រីមាសទីមួយលើការផ្សព្វផ្សាយជ្រើសរើស ១.៥លាននាក់ដើម្បីចុះឈ្មោះ ចូលរៀនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនិងផែនការ ត្រូវអនុវត្តបន្តនៅក្នុងត្រីមាសទី១ នៅក្នុង កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រីប្រធានមន្ទីរ មកពីបណ្ដាអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ លោកហុកស៊ុននាយកសាលាមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ខេត្តឧត្តរមានជ័យបានលើកឡើងថា តាងនាមខ្ញុំបាទជានាយកមជ្ឈមណ្ឌលនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្ថិតនៅក្នុងថ្ងៃនេះ ខ្ញុំសូមអនុញ្ញាតិធ្វើសេចក្ដីរាយការណ៍ ដោយសង្ខេបស្ដីពីការផ្សព្វផ្សាយជ្រើសរើសសិស្សដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យឲ្យចុះឈ្មោះចូលរៀនដំណាក់កាលទីមួយនៅខែមករាឆ្នាំ២០២៤នៅក្នុងមជ្ឈមណ្ឌល មន្ទីរការងារនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការគ្នាចុះទៅតាមបណ្ដាក្រុងស្រុកទាំងប្រាំ និងឃុំសង្កាត់ទាំងម្ភៃបួនដោយបានបែងចែកជាក្រុមដោយមានការរៀបចំផ្ទាំងប៉ាណូចំនួនប្រាំនិងខិត្តប័ណ្ណ ដើម្បីឲ្យសិស្សបានមកចុះឈ្មោះសិក្សារៀនសូត្រយកចំណេះជំនាញទៅប្រកបមុខរបរផ្សេងៗ។ លោកនាយកមជ្ឈមណ្ឌលបានបញ្ជាក់បន្ថែមថា រយៈពេលចំនួនពីរសប្ដាហ៍កន្លងមកនេះដែលក្នុងនោះអ្នកដាក់ពាក្យបានចំនួនសរុប១១២នាក់មួយរយដប់ពីរនាក់ស្រី៤៣សែសិបបីនាក់ដោយផ្ញើទៅក្រសួងចំនួនដប់ប្រាំបីនាក់ រៀននៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៤អ្នកខ្លះជាសិស្សសាលា អ្នកខ្លះទៀតទាក់ទងមកឲ្យចូលរៀន គាត់មិនមករៀនសរុបចំនួនប្រាំនាក់សព្វថ្ងៃនេះសិស្សដែលកំពុងសិក្សាមានបីមុខជំនាញ មានចំនួន៥៩នាក់ស្រី ១២នាក់ ទីមួយ ជួសជុលនិងថែទាំរថយន្តមានសិស្សសរុបចំនួនដប់ប្រាំបួននាក់ស្រីគ្មាន ទីពីរជួសជុលបរិក្ខារត្រជាក់ចំនួនដប់ប្រាំបីនាក់ស្រីចំនួនពីរនាក់ ទីបីសេវាកម្មកុំព្យូទ័រមានសិស្សសរុបម្ភៃពីរនាក់ស្រីដប់នាក់ សរុបមកពីសិស្សដែលកំពុង រៀនមានចំនួនហាសិបប្រាំបួននាក់ស្រីមានដប់ពីរនាក់ហើយរយៈពេលរៀនមានបួនខែគឺគិតចាប់ពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ ទិសដៅអនុវត្តក្នុងឆ្នាំ ត្រីមាសទីពីរ ដែលគាត់មករៀនមានប័ណ្ណក្រីក្រ មួយឬក្រីក្រពីរនឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ២៨០០០រៀល ម្ភៃប្រាំបីម៉ឺនរៀលដោយឡែកសិស្សដែលត្រូវប្រឡងជាប់ក្នុងខែឧសភាឆ្នាំ២០២៤នេះមានចំនួនហាសិបប្រាំបួននាក់នឹងត្រូវចុះឲ្យអនុវត្តផ្ទាល់ចំនួនពីរសប្ដាហ៍នៅតាមរោងជាងសហគ្រាស ឯកជនគឺសិស្សចំនួន ហាសិបប្រាំបួន អ្នកដែលរៀនឲ្យចប់ឲ្យចេះឲ្យមានការងារធ្វើចំពោះការ ចុះលទ្ធភាពនៅតាមក្រុមហ៊ុនឯកជនបើចង់ នៅធ្វើគេនឹងទទួលយកដោយគិតប្រាក់ ខែជូនតែម្តង។ ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្ដមហួនវ៉ានិតអភិបាលរងខេត្តឧត្តរមានជ័យបាន ស្នើឲ្យអាជ្ញាធរក្រុងស្រុកទាំងប្រាំត្រូវ ធ្វើលិខិតអញ្ជើញចៅសង្កាត់មេឃុំទាំងអស់មកប្រជុំ ថ្នាក់ក្រុងស្រុកដើម្បីឲ្យពួកគាត់ជួយជំរុញផ្សព្វផ្សាយដល់គ្រួសារមានបណ្ណក្រីក្រមួយក្រីក្រពីរដើម្បីឲ្យកូនៗបាមមកចុះឈ្មោះចូលរៀនសូត្រទទួលបានប្រាក់ឧបត្ថម្ភ ពីម្ភៃប្រាំបីម៉ឺនក្នុងមួយខែពីរាជរដ្ធាភិបាល ដើម្បីក្រេបយកចំណេះជំនាញដែលបានខិតខំរៀនសូត្រនេះទៅ ធ្វើកិច្ចការងារអាជីវកម្មប្រចាំថ្ងៃ […]

ព័ត៌មានសេដ្ឋកិច្ច

អង្គភាពសារព័ត៌មានគេហទំព័រ”កម្ពុជារាល់ថ្ងៃ”ទាំងមូលសូមគាំទ្រគម្រោងអភិវឌ្ឃន៍ជីកព្រែកហ្វូណនតេជោ

  សូមអញ្ជើញទស្សនា បទ ៖ ហ្វូណន​តេជោ​ មោទនភាពជាតិខ្មែរ និពន្ធទំនុកច្រៀងដោយ ៖ កូន​ នាគ ច្រៀងដោយ ៖ លោក ឌៀប សិដ្ឋសុធា បច្ចេកទេសសំឡេង ៖ លោក ប៊ុន ប៉ បច្ចេកទេសរូបភាព ៖ KF-199 លំនាំបទ ៖ កុលាបជ្រោយតាព្រហ្ម ផលិតដោយ ៖ KFS

ព័ត៌មានសេដ្ឋកិច្ច

កសិករនាំគ្នាសម្រុកដាំដំឡូងមី ក្រោយពេលធ្លាក់ភ្លៀង២មេជាប់ៗ

  ខេត្តប៉ៃលិន ៖ បន្ទាប់ពីប្រមូលផលពោតក្រហម និងមើមដំឡូងមីនៅក្នុងចំការរួចរាល់ ស្របពេលដែលមានភ្លៀងធ្លាក់ចំនួន២មេធំៗ រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះសមល្មមធ្វើឱ្យសើមដីនៅតាមចំការភាគច្រើន អាចឱ្យប្រជាកសិករខ្លះនាំគ្នាភ្ជួរដីពូនរង និងអ្នកខ្លះទៀត កាប់ដើមដំឡូងមីដាក់ដាំជាបណ្តើរៗ ខណ:ដែលមើមដំឡូងមីឆ្នាំ២០២៤នេះ ឡើងថ្លៃខ្ពស់គួរឱ្យកត់សម្គាល់។ បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ហាន ភេទប្រុស រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យភ្នាក់ ងារយើងដឹងថា ៖ បន្ទាប់ពីប្រមូលផលមើមដំឡូងមីលក់ឱ្យឈ្មួញនៅតាមស្តង់ក្នុងក្រុងប៉ៃលិនរួចរាល់ បានថវិកាសម្រាប់យកទៅសងជំពាក់បំណុលគេ និងសល់ខ្លះទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អាចឱ្យគាត់ធ្វើដើមទុនសម្រាប់ប្រកបរបរកសិកម្មឆ្នាំថ្មី ទើបគាត់ចាប់ផ្តើមជួលត្រាក់ទ័រឱ្យចូលទៅភ្ជួរដីក្នុងចំការរបស់ខ្លួនជាង៤ហិកតា ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ គាត់បន្តទៀតថា បន្ទាប់ពីភ្ជួរដីហាលបានត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែមេឃចាប់ផ្តើមធ្លាក់ភ្លៀងចំនួន២មេជាប់ៗ គ្នា ដែលធ្វើឱ្យដីនៅក្នុងចំការរបស់គាត់ចាប់ផ្តើមសើមជ្រាយ អាចឱ្យគាត់ជួលកម្មករចូលទៅដាំដើមដំឡូងមីសារថ្មីឡើងវិញ។ គាត់បញ្ជាក់ទៀតថា ការជួលត្រាក់ទ័រឱ្យភ្ជួរដី និងពូនរង ដាំដើមដំឡូងមីសារថ្មីនេះ ក្នុង១ហិកតា ត្រូវចំណាយអស់២០០០ទៅ២៥០០បាត (ប្រាក់ថៃ) ហើយក៏ត្រូវចំណាយថវិកាជួលឱ្យកម្មករដាំ និងទិញជី ទិញថ្នាំសម្លាប់សត្វល្អិត ពោលគឺចំណាយច្រើនគួរសមដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ បើសិនជាតម្លៃទីផ្សារដំឡូងមីមិនធ្លាក់ចុះ គឺឡើងថ្លៃដូច្នាំ២០២៤នេះ ដោយឈ្នួញទិញ១គីឡូក្រាម រហូតដល់៣០០ទៅ៣១៥បាត (ប្រាក់ថៃ) ជាង៣០០រៀល […]

ព័ត៌មានសេដ្ឋកិច្ច

ប្រជាពលរដ្ឋនាំគ្នាចុះស្ទឹងផ្សងសំណាង ជីកដីរែងរកកំទេចរ៉ែត្បូង ក្រោយពេលភ្លៀងធំ១មេ នៅក្នុងក្រុងប៉ៃលិន

  ខេត្តប៉ៃលិន ៖ប្រជាពលរដ្ឋ ក្មេងចាស់នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះបាននាំគ្នាចុះទៅក្នុងស្ទឹងបយ៉ាខា ដោយម្នាក់ៗ ភ្ជាប់មកជាមួយ នូវកញ្ច្រែង ដែកស្បែង បាយកញ្ច ប់ ម្ហូបអាហារនំចំណី នាំគ្នាទៅជីកកកាយកំទេចដីក្នុងបាតស្ទឹង ដើម្បីផ្សងសំណាង រែងរករ៉ែត្បូងដ៏មានតម្លៃ ខណ:ដែលពួកគាត់មួយចំនួន សម្រាកពីការងារស្រែចំការ អ្នកខ្លះ អត់មានអ្វីធ្វើ។ លោកអ៊ឹម អោ អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិបតាំង ស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយសម្រាកពីការកាត់ស្មៅនៅក្នុងចំការពោត និងដំឡូងមីរបស់ខ្លួន គាត់បានទាញយកដែកស្បែង និងកញ្ច្រែង ចុះទៅក្នុងស្ទឹងបយ៉ាខា ដើម្បីជីកកកាយកំទេចដីថ្ម រែងរករ៉ែត្បូង សម្រាប់យកទៅលក់ផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ។ គាត់បន្តទៀតថា ត្បូងនៅក្នុងស្ទឹងមិនទាន់អស់ទាំងស្រុងនៅឡើយទេ គ្រាន់តែខ្សត់ខ្សោយជាងមុន ហើយការស្វែងរកកំទេចរ៉ែត្បូងនេះពិតជាមានការផ្សងព្រេង និងមានការអត់ធ្មត់បំផុត ទើបអាចរករ៉ែត្បូង ដែលកប់នៅក្នុងជំរៅបាតស្ទឹងឃើញ។ លោកបានបញ្ជាក់ទៀតថា ក្រោយពេលមេឃបង្អុរភ្លៀងកក់ខែ ១មេធំ លុះព្រឹកឡើងគាត់ក៏នាំអ្នកជិតខាង ចុះទៅក្នុងស្ទឹងរែងរករ៉ែត្បូងតែម្តង។ នៅពេលនេះ មិនទាន់រកឃើញរ៉ែត្បូងណាល្អនៅឡើយទេ ខណ:ពេលដែល កាលពី១អាទិត្យមុន គាត់បានរែងប៉ះកំទេចរ៉ែត្បូងទទឹម១គ្រាប់ លក់ឱ្យឈ្មួញបានប្រាក់១០០ដុល្លារ […]

ព័ត៌មានសេដ្ឋកិច្ច

កសិករជួបបញ្ហាខ្វះទឹកបូមដាក់ស្រែប្រាំង ខណ:ពួកគាត់ ធ្វើស្រែលើសផែនការកំណត់

    ប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ប្រជាកសិករជាច្រើនគ្រួសារ រស់នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនកំពុងនាំគ្នាព្រួយបារម្ភពីបញ្ហាខ្វះខាតទឹកបូមដាក់ស្រែប្រាំងរបស់ខ្លួន ខណៈពេលស្រូវស្រែទាំងនោះបានដុះលូតលាស់ត្រឹមៗជង្គង់ទៅហើយ។ សូមបញ្ជាក់ផងដែរថាកន្លងមកជារៀងរាល់ឆ្នាំកសិករតែងតែរំពឹងទៅលើទឹកនៅក្នុងស្ទឹងកុយ ស្រាប់តែពេលនេះឆ្នាំនេះទឹកស្ទឹងកុយកំពុងតែស្រកចុះយ៉ាងខ្លាំង ខណ:ដែលមេឃអត់សូវមានភ្លៀងធ្លាក់ហើយ ប្រជាកសិករនាំគ្នាសម្រុកបូមដាក់ស្រែរៀងៗខ្លួន ព្រោះមើលឃើញស្រូវប្រាំងខ្លះកំពុងតែផើម និងខ្លះទៀតកំពុងតែបែកចេញផ្កា រីឯទឹកកាន់តែហោចទៅៗ។ ទោះបីជាខាងមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃ លិន បានណែនាំឱ្យពួកគាត់ផ្អាកបន្ថែមការធ្វើស្រែប្រាំង ក៏នៅតែមិនស្តាប់ ទើបជួបបញ្ហាបែបនេះតែម្តង។ លោក សុង ភេទប្រុស អាយុ៥០ឆ្នាំ ប្រជាកសិកររស់នៅភូមិឃុំស្រុកខាងលើបានឲ្យដឹងថា គ្រួសារលោកបានធ្វើស្រែប្រាំងចំនួន៥ហិកតា នៅឆ្នាំ២០២៤នេះ ក្រោយពីពួកគាត់ប្រមូលស្រូវលក់បានតម្លៃខ្ពស់ លុះប្រមូលផលរួច ក៏នាំគ្នាភ្ជួររាស់ដី ប្រញាប់ព្រោះស្រូវប្រាំងបន្តទៀត។ តែនៅឆ្នាំនេះ ពួកគាត់បាននាំគ្នាធ្វើស្រែប្រាំងច្រើនជាងឆ្នាំមុនៗ ព្រោះទិន្នផលស្រូវឈ្មួញទិញក្នុងតម្លៃខ្ពស់ត្រដែត។ តែក្រោយពីព្រួសស្រូវ រួចបានជាង១ខែ ស្រាប់តែមេឃអត់មានធ្លាក់ភ្លៀងនោះទេ លុះម្នាក់ៗនាំគ្នាបូមទឹកអូរ និងទឹកស្ទឹងកុយដាក់ស្រែ ជារៀងរាល់ថ្ងៃ ធ្វើឱ្យទឹកស្ទឹងកាន់តែរីងទៅៗ ធ្វើឱ្យពួកគាត់មួយចំនួនកំពុងជួបនឹងបញ្ហាខ្វះទឹកជាបណ្តើរៗ ហើយអាជ្ញាធរខេត្តប៉ៃលិន ក៏ដូចជាមន្ទីរពាក់ព័ន្ធ បានចុះទៅជួយសម្របសម្រួលបូមទឹកស្ទឹងចែកចាយជូនពួកគាត់ដើម្បីសង្គ្រោះស្រូវប្រាំងឱ្យបានគ្រប់ៗគ្នា តាមដែលអាចធ្វើទៅបាន។ លោកបន្តទៀតថា កសិកររាប់រយគ្រួសារ កំពុងតែបារម្ភយ៉ាងខ្លាំង ក្រែងលោនៅថ្ងៃខាងមុខ អត់មានភ្លៀងធ្លាក់ […]