ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន រៀបចំឈូសឆាយផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដើម្បីទាក់ទាញភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខ

ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ អាជ្ញាធរខេត្ត ដឹក នាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តី នៃមន្ទីរជំនាញសាធារណ:ការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រ ធ្វើការឈូសឆាយផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ងាយស្រួលក្នុងការធ្វើដំណើរចូលមកលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខឆាប់ៗនេះ ព្រោះជារមណីយដ្ឋានធម្មជាតិ ដ៏ទាក់ទាញជាងគេបំផុតនៅក្នុងខេត្ត ពោលគឺមានទេសភាពស្រស់បំព្រង ត្រជាក់កែវភ្នែក មានទឹកជ្រោះហូរឥតដាច់ ខួបប្រាំងខួបវស្សា ។ ទន្ទឹមនឹងនេះ គេសង្កេតឃើញក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ក៏បានសស្រាក់សស្រាំ នាំគ្នាជួសជុលខ្យុស និងរៀបចំផ្លូវ កន្លែងលេងកម្សាន្ត នៅក្នុងរមណីយដ្ឋាននេះ ជារៀងរាល់ថ្ងៃដែរ ដើម្បីកែច្នៃឱ្យមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀត ។ ប្រភពព័ត៌មានពីមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជនខេត្តប៉ៃលិនម្នាក់ បានរៀបរាប់ឱ្យ ដឹងថា ៖ ផ្លូវមុខខ្លោងទ្វារចូលទៅលេងកម្សាន្តក្នុងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅហៅភ្នំខៀវ មានចម្ងាយប្រមាណជិត៣គីឡូម៉ែត្រ ដែលពីមុនមានការលំបាកក្នុងការធ្វើដំណើរចុះឡើងខ្លាំង ពោលគឺលំបាកក្នុងការបើកបរម៉ូតូ និងរថយន្ត ព្រោះមានក្បាលថ្ម រដិបរដុប ធ្វើឱ្យភ្ញៀវមួយចំនួនលែងចង់ទៅលេងនៅទីនោះទេ ។ តែរហូតមកដល់ពេលនេះ […]

ព័ត៌មានសន្តិសុខសង្គម

ទំនាស់រឿងរ៉ាវដីធ្លីដ៏រ៉ាំរ៉ៃមួយនៅក្នុងខេត្តប៉ៃលិន ត្រូវបានអភិបាលខេត្តដោះស្រាយបញ្ចប់ ហើយទទួលបាននូវគោលនយោបាយឈ្នះឈ្នះ

ខេត្តប៉ៃលិន ៖ មានករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ បានកើតឡើងដ៏ក្តៅគគុក អស់រយ:ពេលជាយូរថ្ងៃខែមកហើយ នៅក្នុងខេត្តប៉ៃលិន ដោយអាជ្ញាធរមូលដ្ឋាន មិនអាចដោះស្រាយជូនបាននោះ ឡើយ លុះក្រោយពីស្តាប់ការបកស្រាយ គ្រប់គាភីពាក់ព័ន្ធទាំងសងខាងរួចមក ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រើយន្តការដោះស្រាយតាមរបៀបសម្របសម្រួល មិនឱ្យមានបញ្ហាបន្តទៀត ពោលគឺការដោះស្រាយតាមបែបសន្តិវិធី ដោយគ្មានអ្នកណាចាញ់ ឬគ្មានអ្នកណាឈ្នះនោះឡើយ ដោយតម្រូវឱ្យពួកគេឈ្នះទាំងអស់គ្នា ព្រមទាំងសុខចិត្តរៀងៗខ្លួន ។ ហេតុការណ៍ដោះស្រាយបញ្ហាទំនាស់នេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្ត ដោយភាគីជំលោះទាំងសាងខាង ឯកភាពគ្នាទទួលយកការដោះស្រាយក្រៅប្រព័ន្ធច្បាប់ដោយពេញចិត្ត និងសប្បាយរីករាយទាំងអស់គ្នា ព្រមទាំងបញ្ចប់រឿងរ៉ាវដោយសន្តិវិធីផងដែរ ។ ជាមួយគ្នានោះដែរគូទំនាស់ទាំងពីរ បានទទួលយកការដោះស្រាយដោយសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវអភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយចិត្ត ក្នុងការជួយសម្របសម្រួលដោះស្រាយ ឱ្យបានទទួលនូវការឈ្នះឈ្នះ ទាំងអស់គ្នា ដោយអប់រំឱ្យពួកគេ ពេលត្រឡប់ទៅផ្ទះវិញ គឺគ្មានភាពគុំគួននៅក្នុ ងចិត្តនោះឡើយ និងទទួលយកការដំណោះស្រាយដ៍ឈ្លាសវៃនេះ និងជូនពរឲ្យលោកជំទាវទទួលបានជោគជ័យគ្របភារកិច្ចផងដែរ ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានជាតិ

កម្ពុជាបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវ១៨៤នាក់ ចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់

ភ្នំពេញៈ- មន្រ្តីជាន់ខ្ពស់នៃកងវិស្វកម្មកម្លាំងមួកខៀវបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារីចំនួន ៣០នាក់ ចេញទៅបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ក្នុងបំណងស្វែងរកសន្តិភាពសម្រាប់ប្រទេសមួយនេះ។ មន្រ្តីជាន់ខ្ពស់ដដែលបន្តថា ការបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវទៅសាធារណរដ្ឋលីបង់នេះ ជាលើកទី១១ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។ កម្លាំងមួកខៀវកម្ពុជាបានចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នឹងមកវិញនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងចំនួន ៧៣០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាងចំនួន ៤៥០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ(UN)។ បច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត ១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន ៥ រួមមាន ប្រទេសស៊ូដង់ ,ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល ,លីបង់ ,និងម៉ាលី,៕

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន អញ្ជើញបើកការដ្ឋាន សាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។ យោងតាមរបាយការណ៏បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។ យោងតាមរបាយការណ៏ដដែលបន្តថា ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ គម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ របាយការណ៏បានបញ្ជាក់ទៀតថា ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) […]

សម្ដេច ហ៊ុន សែន ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំង ដំបូង នៅក្នុងខែកុម្ភៈ

ភ្នំពេញៈថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា បើវ៉ាក់សាំងមួយដូសតម្លៃចន្លោះពី ៤ ទៅ ៥ដុល្លារ គឺព្រះរាជអំណោយព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរជាង ៥៧លានដុល្លារ គឺគ្រប់គ្រាន់ហើយ៕