ព័ត៌មានជាតិ

អាជ្ញាធរដាក់គ្រឿងចក្រកាយបង្ហូរទឹកជួយសង្គ្រោះស្រូវប្រាំង


តាកែវៈលោកកេត ម៉ៅអភិបាលនៃគណៈអភិបាលស្រុកសំរោង រួមជាមួយលោក ស្វាយ ឧត្ថោ អភិបាលរងស្រុក លោកនាយក រងរដ្ឋបាលស្រុក លោកស្រីប្រធាន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ទ្រា សិង្ហ លំចង់ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១បាននាំគ្រឿងចក្រ ចំនួន២ គ្រឿង កាយបើកផ្លូវទឹក តាមបណ្តោយស្ទឹងក្នុងទំនប់ត្នោតទេ

ដើម្បីនាំយកទឹកទៅជួយសង្រ្គោះស្រូវបងប្អូនប្រជាពលរដ្ឋនៅក្រោមទំនប់ត្នោតទេ ដែលកំពុងខ្វះខាតទឹក ចំនួន ២១៨ គ្រួសារ លើផ្ទៃដីចំនួន ៣៩៥ ហិកតា ដែលមានភូមិឬស្សីជុំ ភូមិសំរោង និងភូមិសែនភាស នៃឃុំទ្រា។(សាម៉ុនM28)

kdn

Leave a Reply

Your email address will not be published.