ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យម្នាក់

បញ្ជូនជនសង្ស័យម្នាក់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ​ និងប្រេីប្រាស់គ្រឿង​ញៀន ទៅតុលាការ…

(​បន្ទាយមានជ័យ​)​៖ កម្លាំងអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ តាមពាក្យប្តឹងជនរងគ្រោះ​ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងដើម្បីសួរនាំ ។

​លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឲ្យដឹងថា​ ដោយបានទទួលពាក្យបណ្តឹងពីឈ្មោះ សេង ម៉ាលីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់លើឈ្មោះ​ ម៉ាប់ និមល ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាប្តី) បានប្រើអំពើហិង្សាលើរូបខ្លួន កាលពីវេលាម៉ោង២៣និង ៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា តាមចម្លេីយសារភាព​របស់ជនសង្ស័យ​សារភាពថារូបគេពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើកូន និងប្រពន្ធពិតប្រាកដមែន និងបានប្រេីប្រាស់គ្រឿងញៀនថែមទៀត។
ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាពជនសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក​ ម៉ែន​ ភិរម្យ​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ បានឲ្យដឹងថា​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្រលសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត​ បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីហើយ ខេត្តបន្ទាយមានជ័យ,នៅព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាក័ស.ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ៕

 

kdn

Leave a Reply

Your email address will not be published.