ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនប៉ូលិសម្នាក់បន្ទាប់ពីបាញ់បោះចំនួន៣គ្រាប់!

ឥត

ភ្នំពេញ៖ នៅវេលាម៉ោង ២១៖០០នាទីយប់ ថ្ងែទី៣១ ខែកក្កដា ឆ្នាំ២០២២ មានហេតុការករណីផ្ទុះអាវុធបាញ់ឡើងលើមេឃចំនួន០៣គ្រាប់បណ្តាលឱ្យមានការភ្ញាក់ផ្អើរដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្ត៍ខណ្ឌ ប្ញស្សីកែវ ស្ថិតនៅហាង KSS Coffee នៅ ក្នុងសង្កាត់ ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថាមុនពេលកើតហេតុក្នុងហាង KSS Coffee មានការជួបជុំផឹកសុី មានមនុស្សច្រើននាក់បន្ទាប់ពីផឹកសុីមួយសន្ទុះធំក្រោយ
មកគេឃើញបុរសម្នាក់ដើរចេញពីហាង កន្លែងអង្គុយផឹក ក៍បានដកកាំភ្លើងបាញ់ ឡើងលើ ចំនួន៣គ្រាប់ ដោយមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ហើយក៍បានផ្អើលដល់ ប្រជាពលរដ្ឋក៍បានរាយការ
ណ៍ទៅសមត្ថកិច្ចខណ្ឌនិងប៉ុស្ត៍ក៍ចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ នគរបាលប៉ុស្តិ៍បឹងកេងកង២។

សំភារៈដែលសមត្ថកិច្ចដកហូតបានរួមមានៈអាវុធខ្លីមួយដើម ម៉ាក ប្រាក់ហា បង់ចំនួន០១, គ្រាប់ចំនួន០៥គ្រាប់, សំបកគ្រាប់ចំនួន០២គ្រាប់ហើយសមត្ថកិច្ចក៍បានធ្វើការឃាត់ខ្លួនបុរសដែលដកកាំភ្លើងនិងអ្នកផឹកសុីជាមួយចំនួន៣ទៅ៤ នាក់ដើម្បីធ្វើការសួរនាំបន្តនិងចាត់ការតាមនិតិវិធី៕

kdn

Leave a Reply

Your email address will not be published.