ព័ត៌មានជាតិ

អគ្គិភ័យកើតឡើង ០១ លើក បណ្តាលឱ្យរងរបួសមនុស្សប្រុុសចំនួន០១ នាក់


បាត់ដំបងៈ លោក វ.ទោ អ៉ឹង សុវណ្ណ អធិការរងនគរបាលស្រុកថ្មគោលបានឲ្យដឹងថាមានករណី អគ្គិភ័យកើតឡើង ០១ លើក បណ្តាលឱ្យរងរបួសមនុស្ស ប្រុស ចំនួន០១ នាក់ កាលពីថ្ងៃអង្គារ១២កើត ខែផល្គុនឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២១ វេលាម៉ោង១៤:៥២នាទី ត្រង់ក្រុមទី១៦ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកបន្តថា ម្ចាស់ផ្ទះឈ្មោះ យ៉ាត សាម ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ការខូចខាត-ផ្ទះតម្កល់ទំហំ ៧មx៩ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលបាតក្តារ (ខូចខាតទាំងស្រុង ) -លុយខ្មែរ ៣,០០០,០០០៛(ខូចខាតទាំងស្រុង ) -ធុងបាស់ ០២ គ្រឿង(ខូចខាតទាំងស្រុង )
-ទូរទស្សន៍ ០២ គ្រឿង(ខូចខាតទាំងស្រុង ) -កង់ ០១គ្រឿង (ខូចខាតទាំងស្រុង)-ឯកសារ ក២ ក៤ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ០៤ ប័ណ្ណក្រីក្រ ០១ និងសំលៀកបំពាក់មួយចំនួនធំ (ខូចខាតទាំងស្រុង)
* សរុបការខូចខាតទាំងអស់ប្រហែល៤០,០០០,០០០រៀល (សែសិបលានរៀល) ។


*មូលហេតុ ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)
បណ្តាលឱ្យម្ចាស់ផ្ទះរងរបួសស្រាលចំនួន ០១ នាក់ ប្រុស ឈ្មោះ យ៉ាត សាម ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ភ្លាមៗនោះ បានចេញរថយន្ត ០៥គ្រឿង
(រថយន្តពន្លត់អគ្គិភ័យស្រុក០១ គ្រឿង, រថយន្តទឹកច្នៃ០១គ្រឿង ,រថយន្តសង្គ្រោះ០១ គ្រឿង , រថយន្តស៊ីរ៉ែន ០១ គ្រឿង និង រថយន្តលោកអធិការ ០១គ្រឿង ) ប្រើប្រាស់ទឹកអស់ ០៤ឡាន (ឡានធំ១ឡាន ,រថយន្តច្នៃ០៣ ឡាន ) ។

ករណីនេះ បានយករថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

 

kdn

Leave a Reply

Your email address will not be published.