ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនូវសារធាតុញៀន


បាត់ដំបង:ជនសង្ស័យមានឈ្មោះឈួន វ៉ាន់ឈីម ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិអណ្ដូងព្រីងសង្កាត់អូរម៉ាល់ក្រុងខេត្តបាត់ដំបងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៨,០០ នាទីថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០២០ នៅចំណុចក្រុមទី ២ ភូមិអណ្ដូងព្រីងសង្កាត់អូរម៉ាល់ក្រុងខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងការរិយាល័យជំនាញបានសហការជាមួយនឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ក្រុងបាត់ដំបងបានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្ដែង។
សមត្ថកិច្ចបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួនមួយថង់ទំងន់០,៨៥ក្រាមនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

kdn

Leave a Reply

Your email address will not be published.