ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្វាយបង្គំទទួលព្រះសង្ឃ អាចារ្យ និង

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្វាយបង្គំទទួលព្រះសង្ឃ អាចារ្យ និងគណ:កម្មការវត្តកុខ្ឌបព្វតា ភ្នំជញ្ជាំង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបាននិមន្តយកសង្គហទាន(អំណោយសប្បុរសធម៌) ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការ ក្នុងបរិបទកូវីដ-19 ។
សង្គហទាន (អំណោយសប្បុរសធម៌) រួមមាន៖ អង្ករចំនួន២០ ការ៉ុងតូច ស្មើ ៥០០គីឡូក្រាម, មីចំនួន០២កេសធំ, ត្រីខចំនួន០២កេសធំ ស្មើ ២០០កំប៉ុង, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ស្ករសទម្ងន់ ១០គីឡូក្រាម, អំបិលទម្ងន់ ១០គីឡូក្រាម, ទឹកសុទ្ធវីតាល់ចំនួន ១០កេស, និងបច្ច័យចំនួន ៥០០,០០០៛(ប្រាំសែនរៀល) ។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ និងប្រគេនលិខិតថ្លែងអំណរគុណចំពោះវត្តកុខ្ឌបព្វតា(ភ្នំជញ្ជាំង)ផងដេរ ៕

អត្ថបទដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.