ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក លី សារី អភិបាលរងខេត្ត លោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងមន្ត្រីពាក់ព័ន្ធ កងកម្លាំង បានអញ្ជើញពិនិត្យមើលដំណើរការយកសំណាកបងប្អូនប្រជាពលរដ្ឋមានការពាក់ព័ន្ធ ករណីវិជ្ជមានកូវីដ១៩ នៅផ្សារមង្គលបូរី (ហៅផ្សារតាយ៉ាវ) ស្ថិតក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក លី សារី អភិបាលរងខេត្ត លោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងមន្ត្រីពាក់ព័ន្ធ កងកម្លាំង បានអញ្ជើញពិនិត្យមើលដំណើរការយកសំណាកបងប្អូនប្រជាពលរដ្ឋមានការពាក់ព័ន្ធ ករណីវិជ្ជមានកូវីដ១៩ នៅផ្សារមង្គលបូរី (ហៅផ្សារតាយ៉ាវ) ស្ថិតក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរនៅផ្សារតាយ៉ាវ ដែលត្រូវបានអាជ្ញាធរធ្វើ ការបិទខ្ទប់សូមឱ្យមានការយោគយល់ មានការអត់ធ្មត់ ហើយត្រូវស្តាប់តាមការណែនាំជូន ដំណឹងផ្លូវការរបស់អាជ្ញាធរដែនដី។ ផ្ទុយទៅវិញត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុតក្នុងការការពារ និងទប់ស្កាត់ឱ្យខាងតែបាននូវរោគរាតត្បាតនៃជំងឺកូវីដ១៩នេះ ហើយ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នាត្រូវចូលរួមអនុវត្តន៍ឱ្យបាននូវវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា នោះទើបជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

អភិបាលស្រុកមង្គលបូរី លោករ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា អាជ្ញាធរបានបិទខ្ទប់ ផ្សារតាយ៉ាវនេះ នៅម៉ោង៥:០០ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ហើយក្រុមមន្ត្រី សុខាភិបាលបានធ្វើការយកសំណាកធ្វើតេស្តរហ័ស លើអាជីវករលក់ដូរនៅផ្សារនេះ ចំនួន ៣២៦នាក់ ដោយបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៦នាក់ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយសំណាកបានយកចប់សព្វ គ្រប់នៅព្រឹកមិញនេះ។
លោកអភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា នៅពេលនេះមន្ត្រីសុខាភិបាល កំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើសំណាករកមេរោគកូវីដ១៩ នេះឱ្យ បានទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះ ឆ្លងរាលដាល ចូលទៅតំបន់ ផ្សេងៗទៀត។
លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ នៅផ្សារ តាយ៉ាវនេះគឺភាគច្រើនជាអាជីវករលក់ដូរចម្រុះនៅក្នុងផ្សារ ព្រមទាំងបានចម្លង ទៅឪពុក ម្តាយ ព្រមទាំងទារកម្នាក់ អាយុ៧ខែផងដែរ។
លោកបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋអាជីវករណាដែលពាក់ព័ន្ធសូមមក យកសំណាកជាបន្ទាន់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ សម្រាប់ប្រជាពលរដ្ឋ អាជីវករ ដែលបានយកសំណាកលើកទី១រួចហើយ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរយៈពេល ១៤ថ្ងៃ មុនទៅយកសំណាកលើកទី២។

អត្ថបទដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.