ព័ត៌មានជាតិ

ស្នងការខេត្តចំនួន៣ត្រូវផ្លាស់ប្តូរគ្នា

 

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងកា

រនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តសៀមរាប! ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមីកន្លងមកនេះ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង!។

លោកឧត្តមសេនីយ៍ត្រី សែម គន្ធា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះ!

ដោយឡែកលោកឧត្តមសេនីយ សំបូរ (មិនស្គាល់ឈ្មោះពេញ) ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន! ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ!។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.