ព័ត៌មានសន្តិសុខសង្គម

ផ្ទុះឆេះកំប៉ុងហ្គាសផ្អើលអស់មនុស្សម្នា

 

ខេត្តសៀមរាប៖ដោយសារការផ្ទុះឆេះកំប៉ុងចេញពីចង្ក្រានហ្គាស ក្នុងតូបមួយនៅជាប់នឹងរបងស័ង្កសី អតីតសាលាខេត្តសៀមរាប ខាងលិចអតីតផ្សារថៃហួត ស្ថិតក្នុងភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបណ្ដាលឱ្យអគ្គីភ័យឆាបឆេះមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ តែសំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្សម្នាណាម្នាក់ឡើយហើយក្រុមជំនាញបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានជួយសង្គ្រោះទាន់ពេលវេលា នៅវេលាម៉ោង ០០ និង ១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤៕

សមត្ថកិច្ចនៅកន្លែងការខេត្តបានឲ្យដឹងថាអគ្គីភ័យនេះបានឆាបឆេះបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសចេញពីតូបលក់ដូរមួយកន្លែងស្ថិតក្នុងភូមិឃុំខាងលើកណ្ដាលមកពីខ្វះការប្រុងប្រយ័ត្នពីម្ចាស់តូបលក់បាយមានស្លាកយីហោ “សុវណ្ណ មរកត” បានយកចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង  ធ្វើអាជីវកម្មលក់ដូរ។

 

kdn

Leave a Reply

Your email address will not be published.