ព័ត៌មានជាតិ

សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៤នេះ ភ្ញៀវទេសចរណ៍ជិត១លាននាក់ កើនឡើងហួសពីការរំពឹងទុក

 

ខេត្តប៉ៃលិន ៖ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញការរៀបចំសង្ក្រាន្តប៉ៃលិនឆ្នាំ២០២៤នេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ខណ:ដែលភ្ញៀវទេសចរណ៍បានចូលមកលេងកម្សាន្តក្នុងខេត្តមួយនេះ មានការកើនឡើងខ្ពស់ហួសពីការរំពឹងទុករបស់អាជ្ញាធរខេត្ត ដោយក្នុងនោះនៅតាមគោ លនៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ រហូតដល់ចំនួន ៨០៨២៨៩នាក់ សម្រាប់រយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨។ ដូច្នេះ ប្រជាពលរដ្ឋ ដែលលក់ដូរគ្រឿងសម្ភារ:ផ្សេងៗ និងម្ហូបអាហារពិតជាដាច់ខ្លាំង រីឯផ្ទះសំណាក់សណ្ឋាគារ ក៏ស្ទើរតែរក កន្លែងឱ្យភ្ញៀវសម្រាកគ្មានដែរ ដោយមានភ្ញៀវពេញៗតែម្តង។

បើតាមប្រភពព័ត៌មានពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ គឺស្ថានភាពទូទៅក្នុងខេត្តប៉ៃលិននេះ មានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ខណ:ដែលអាជ្ញាធរខេត្តក៏បានដឹកនាំប្រជាពលរដ្ឋរាំលេងកម្សាន្តនៅតាមគោលដៅសង្ក្រាន្តទាំងចំនួន៤គោលដៅ ហើយភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃ សរុបរួម៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាងច្រើនកុះករ នៅតាមតំបន់ រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត និង ទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ រៀបចំដោយរដ្ឋបាលខេត្តប៉ៃលិនតែម្តង។ លោកបន្តទៀតថា ការលក់ដូរ របស់អាជីវករនៅតាមគោលដៅនីមួយៗ ដាច់ខ្លាំង ព្រមទាំងនំចំណីផ្សេងៗ ក៏មានភ្ញៀវទិញយកទៅទទួលទានតាមខ្យុសជួបជុំក្រុមគ្រួសារ ខណ:ដែលមានភ្ញៀវធ្វើដំណើរមកពីខេត្តបាត់ដំបង បន្ទាយមាន ជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប និងរហូតដល់រាជធានីភ្នំពេញផងដែរ។


សូមបញ្ជាក់ផងដែរថា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន៤កន្លែង ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បង ប្អូន ប្រជាពលរដ្ឋ គឺទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដោយតាមគោលដៅនីមួយមានការរាំលេងកម្សាន្ត និងមានរថយន្តបាញ់ទឹកឱ្យត្រជាក់ត្រជុំនាពេលថ្ងៃក្តៅខ្លាំងផងដែរ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.