បាត់ដំបង៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានថ្លែងអំណរគុណនិងជម្រុញឱ្យកងកម្លាំងនគរបាលជាតិស្នងការខេត្តទាំងអស់បន្តពង្រឹងសន្តិសុខសុវត្ថិភាពឱ្យបានខ្លាំងក្លាបន្តទៀតគឺមិនត្រូវធូររលុងពេកនោះទេ ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ។
នាយឧត្តមសេនីយ៍បន្តថា ក្នុងសង្គមតែងតែមានបញ្ហាបទល្មើសមិនអាចគេចផុតឡើយ កងកម្លាំងត្រូវតែបង្ក្រាបបញ្ហាផ្សេងៗទាំងនោះដូចជាចោរលួច ចោរប្លន់ បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទជាដើម ក្នុងនោះក៍ត្រូវរឹតបន្តឹងឱ្យបានខ្លាំងក្លាបញ្ហាច្បាប់ចរាចរណ៍។
នាយឧត្តមសេនីយ៍បន្តទៀតថា មន្រ្តីនគរបាលទាំងអស់ត្រូវមានសីលធម៌ សុជីវធម៌ សុភាពរាបសារ ទន់ភ្លន់ស័ក្តិសមជាមន្ត្រីនគរបាលជាតិ។និយាយស្តីទៅប្រជាពលរដ្ឋនៅពេលអនុវត្តច្បាប់ចរាចរណ៍ត្រូវអប់រំពន្យល់ណែនាំពួកគាត់ឱ្យគោរពច្បាប់ចរាចរណ៍ដើម្បីធានាសុវត្ថិភាពអាយុជីវិតពួកគាត់ត្រូវបំរើសេវាជូនពួកគាត់ឱ្យបានល្អដូចជាអត្តស
ញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅនិងទទួលពាក្យបណ្តឹងដែលពាក់ព័ន្ធនិងករណីបទល្មើសផ្សេងៗដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់។
នាយឧត្តមសេនីយ៍បានបន្តទៀតថា កងកម្លាំងទាំងអស់ត្រូវសាមគ្គីគ្នាផ្ទៃក្នុងឱ្យបានល្អសហការជាមួយអាជ្ញាធរពាក់ព័ន្ធមិនត្រូវបែងជើងកំចាត់គ្នាក្នុងអង្គភាពឡើយបើមន្រ្តីនគរបាលណាបំពានញុះញ៉ុងឱ្យកើតមានបញ្ហាបែបនេះត្រូវដកមន្រ្តីនោះមុនគេព្រោះមន្រ្តីនគរបាលជាតិត្រូវរក្សាភាពសំងាត់របស់ជាតិមិនត្រូវធ្វើអ្វីផ្តេសផ្តាស់នោះឡើយ។
ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងនោះដែរឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងបានមានប្រ
សាសន៍ជម្រុញឱ្យកងកម្លាំងនគរបាលទាំងអស់ក្នុងខេត្តបន្តខិតខំបម្រើការងាររក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាបន្តទៀត។ឯកឧត្តមបន្តថា កន្លង
មកលោកស្នងការចាស់បានបំពេញភារកិច្ចបានជោគជ័យច្រើននិងសូមឱ្យលោកស្នងការខេត្តថ្មីបន្តការងារនេះឱ្យបានល្អបន្ថែមទៀតដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ខ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវបានចូលនិវត្តន៍។ពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នងការនគរបាលខេត្តបាត់ដំបងជាផ្លូវការ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាល
ខេត្តបាត់ដំបងនិងឯកឧត្តមប្រធានអនុប្រធានមន្ទីជុំវិញខេត្តយ៉ាងច្រើនកុះករប្រកបដោយបរិយាកាសសប្បាយរ៏ករាយ៕
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ស ថេត.អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភនិងពាំនាំយកថវិកានិងអំណោយមួយចំនួនជូនដល់អតីតមន្ត្រីនគរបាលដែលត្រូវបានចូលនិវត្តន៍ជាច្រើននាក់ ដើម្បីជួយឧបត្ថម្ភលើកទឹកចិត្តដល់ពួកគាត់និងពិសាអាហារសាមគ្គីនៅស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។