ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

មន្ត្រីសាធារណៈការ អនុញ្ញាត្តិឲ្យក្រុមហ៊ុនប្តូរចង្កូតរថយន្តស្តាំ មកឆ្វេងចំនួន៣ លើកស្លាក នៅខេត្តបន្ទាយមានជ័យ

មន្ត្រីសាធារណៈការ អនុញ្ញាត្តិឲ្យក្រុមហ៊ុនប្តូរចង្កូតរថយន្តស្តាំ មកឆ្វេងចំនួន៣ លើកស្លាក នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្ត បានឲ្យអ្នមយកព័ត៌មានឲ្យដឹងថា ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានធ្វើការអនុញ្ញាត្តិឲ្យក្រុមហ៊ុន ប្តូរចង្កូតរថយន្តស្តាំ មកឆ្វេងចំនួន៣ ដាក់នៅក្នុងខេត្តបន្ទាយមានជ័យនាពេលនេះ លោក សុក ចាន់ថា បានឲ្យអ្នកយកព័ត៍មានដឹង នៅព្រឹក ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ។
លោក សុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមហ៊ុន៣ដែលនឹងធ្វើប្រតិបត្តិការប្តូរចង្កូតរថយន្តស្តាំទៅឆ្វេងនោះ មាន ១/ ក្រុមហ៊ុនអេស.ធី.ភី អ៊ិនធើណេស្រូណល(ខេមបូឌា) ផាប្លិក [ S.T.P International (Cambodia) Public Co.,Ltd ] អាស័យដ្ឋានផ្ទះលេខT168 មហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខ័ណ្ឌចម្ការមន រាជធានីភ្នំពេញ មកដាក់សាខានៅខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទល់មុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានលើកស្លាករួចហើយ តែមិនទាន់រៀបចំសម្រាប់ដំណើរការនៅឡើយ ។
២/ក្រុមហ៊ុនសុវណ្ណយន្ត (SOVANN YAUN Co.,Ltd) អាស័យដ្ឋានផ្ទះលេខ២៦៥Eo ផ្លូវឧកញ៉ាទេពផន(លេខ១៨២) សង្កាត់ទឹកល្អក់២ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមហ៊ុននេះ បានមកលើកស្លាកនៅផ្លូវជាតិលេខ៥ ជាប់របងខាងលិចមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្ត ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
និង៣ ក្រុមហ៊ុនភីធីអ៊ីម អាស៊ាន (PTM ASIA Co.,Ltd ) អាស័យដ្ឋានផ្ទះលេខ៥៧ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមហ៊ុននេះ មិនទាន់ទៅលើកស្លាកឬមានទីតាំងខ្លួននៅឡើយ នោះទេ។
លោកសុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថាសេចក្តីជូនដំណឹងមួយរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យឲ្យដឹងថា មន្ទីរបានអនុញ្ញាតិក្រុមហ៊ុនទាំង៣ ដូចខាងលើទៅធ្វើអាជីវកម្មប្តូរចង្កូតរថយន្តពីស្តាំមកឆ្វេង នៅក្នុងខេត្តនេះហើយការប្តូរចង្កូតរថយន្តស្តាំមកឆ្វេងនេះ ក្រោយពីរាជរដ្ឋាភិបាលប្រកាសឲ្យរថយន្តដែលជ្រកក្រោមផ្លាកលេខក្រសួងស្ថាប័នរដ្ឋនិងផ្លាកលេខលេខផ្សេងទៀត ពិសេសរថយន្តចង្កូតស្តាំ ចូលខ្លួនមកបំពេញកតព្វកិច្ចនុងអាករនាំចូលនិងនិតិវិធីប្តូរចង្កូតពីស្តាំ មកឆ្វេង ដើម្បីយកទៅអនុវត្តចុះក្នុងបញ្ជីសម្គាល់យានយន្តឲ្យបាន ត្រឹមត្រូវស្របច្បាប់ដែលបានកំណត់។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សូមធ្វើការណែនាំដល់ម្ចាស់រថយន្តទៅត្រូវបំពេញកតព្វកិច្ចបង់ពន្ធគយ និងបែបបទបច្ចេកទេសជាមួយសមត្ថកិច្ចជំនាញ និងក្រុមហ៊ុនដូចខាងលើឲ្យបានត្រឹមត្រូវ។

kdn

Leave a Reply

Your email address will not be published.