បាត់ដំបង÷ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដោយផ្ទាល់ ចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋានស្រុក ក្រុងទាំង១៤នៃខេត្តបាត់ដំបង ត្រូវបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យបានខ្លាំងក្លា ស្របតាមគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ក្នុងនោះពិសេសករណីជួញដូរ ចែកចាយនិងការប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។
ឯកឧត្តម បានបញ្ជាក់ទៀតថា សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបង្រ្កាបករណីជួញដូរគ្រឿងញៀន បង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានគ្រប់គោលដៅ។
ឯកឧត្តមដាក់បទបញ្ជាបែបនេះក្នុងគោលបំណងដើម្បីបង្កើនសន្តិសុខ សុវត្ថិភាពនិងសណ្តាប់សាធារណៈ ក្នុងសង្គមឱ្យមានភាពល្អប្រសើរឡើង ជូនប្រជាពលរដ្ឋបានរស់នៅដោយគ្មានការភ័យ
ខ្លាច និង មានភាពសប្បាយរីករាយ ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ៕
#ដោយលោកអ៊ន អឿម