ព័ត៌មានសន្តិសុខសង្គម

ឡានថៃសណ្ដោងរ៉ឺម៉កដឹកអំបិលបើកចុះពីលើច្រកភ្នំជាំសាង៉ាំដាច់ហ្វ្រាំងរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យខូតខាតរថយន្តយ៉ាងដំណំ

 

ឧត្តរមានជ័យ:មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តសណ្ដោងរ៉ឺម៉ករបស់ក្រុមហ៊ុនថៃដឹកអំបិលពេញបឹបបើកបរក្នុងស្ថានភាពល្បឿនលឿនចុះពីលើភ្នំដងរែកច្រកជាំសាងុាំត្រង់ចំណុចផ្លូវកោងបានដាច់ហ្វ្រាំងរ៉េចង្កូតក្រឡាប់ ផ្ងារជើងជាច្រើនត្រឡប់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១១ជាងថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៣ស្ថិតត្រង់ចំណុចផ្លូវចុះពីលើភ្នំកែងចំណោតរូបសំណាក់លោកយាយទេពស្ថិតក្នុងភូមិត្រពាំងប្រីយ៏ឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ។

លោកវរសេនីយ៏ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តសណ្ដោងរ៉ឺម៉ករបស់ ក្រុមហ៊ុនថៃដឹកអំបិលពេញបឹបបើកលឿនក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុចុះចំណោតផ្លូវកោងក៏ដាច់ហ្វ្រាំងបានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ធ្វើឲ្យខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរតែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយហើយការដឹកជញ្ជូនអំបិលនេះដែរគោលដៅដឹកចេញពីស្រុកថៃឆ្ពោះមកកាន់ទឹកដីនៃស្រុកអន្លង់វែង។

១/អ្នកបើកបរ ជាជនជាតិថៃមានឈ្មោះBUNNONG NGONC អាយុ46ឆ្នាំមុខរបរជាអ្នកបើកបររស់នៅខេត្តសុីសាកេត ចំណែកររថយន្តដែលក្រឡាប់ម៉ាកហុីណូក្បាលរាងសទ្រុងពណ៌ខៀវពាក់ស្លាកលេខថៃ(33) 70-2463។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ធានបានអះអាងថានៅក្នុងហេតុការណ៍នេះពុំបង្ក មានគ្រោះថ្នាក់ដល់តៃកុងឡាននឹងព្រូដែលធ្វើដំណើររួមគ្នារឺអ្នកដទៃឡើយ ដោយរងការខូចខាតរថយន្តមួយចំនួនយ៉ាងធ្ងន់ធ្ងរផងដែរ។មូលហេតុមកពីឡានថៃខាងលើដាច់ហ្វ្រាំងជាន់អត់សុីទើបតៃកុងបើកគេចទៅចំរាក់ភ្នំតែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ស្រុកបានចុះដល់ទីតាំងកើតហេតុ ពិនិត្យមើល ជាក់ស្តែងឃើញត្រង់ចំណុចផ្លូវខាងលើនេះគឺផ្លូវចុះចំណោតពីលើភ្នំដងរែកហើយជាផ្លូវកោងខ្លាំងផ្លូវចុះជំរៀលខ្ពស់ហើយខណ:ស្របពេលឡានដាច់ហ្វ្រាំងទៀតទើបបានជាតៃកុងបើករ៉េក្រឡាប់បែបនេះតែសំណាងមិនប៉ះពាល់ដល់អាយុជីវិតនិងអ្នកដ៏ទៃ។

បច្ចុប្បន្នរថយន្តដឹកអំបិលដែលក្រឡាប់នៅត្រង់ចំណុចខាងលើត្រូវបានម្ចាស់ក្រុមហ៊ុនហៅឡានស្ទូចនឹងយកឡានផ្សេងមកសាងលើកដឹកដាក់ទំនិញទៅឡានមួយទៀតដឹកបន្តនៅថ្ងៃដដែលនេះផងដែរ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.