ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បងប្អូនបង្កើត២នាក់ បានវាយមេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរជាង១០ថ្នេរ ក្នុងភូមិព្រែកតូច ស្រុកលើកដែក

បងប្អូនបង្កើត២នាក់ បានវាយមេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរជាង១០ថ្នេរ ក្នុងភូមិព្រែកតូច ស្រុកលើកដែក
ខេត្តកណ្តាល ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០៥នាទី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បងប្អូនបង្កើត២នាក់ បានព្រួតគ្នាវាយមេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរជាង១០ថ្នេរ និង ប៉ូលិសប៉ុស្តិ៍ម្នាក់ទៀតអោយរងរបួសផងដែរ ។ដែលស្ថិតនៅចំណុចលើស្ពានព្រែកតម្បាញក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ក្រោយប្រព្រឹត្តបទល្មើស រួច សមត្ថកិច្ចបានឃាត់ខ្លួនជនទំនើងទាំង២នាក់ នេះ ។
សមត្ថកិច្ច បានអោយដឹងថា : ជនរងគ្រោះ២នាក់ គឺទី១ លោក ភន ភឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និងទី២ លោក ឈិន តុលា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ។
ហើយចំណែកជនសង្ស័យមានគ្នា២នាក់ ដូចគ្នាគឺ ទី១ឈ្មោះ លី រ៉ាវ៉ាន ភេទប្រុស អាយុ២២ ឆ្នាំ និង ទី២ឈ្មោះ លី រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ។
ដំណើររឿងនេះ គឺ ជនរងគ្រោះទាំង២នាក់ បានទៅហូបបាយនៅអាហារដ្ឋានខាងជើងព្រែកតំបាញ ។ ពេលកំពុងហូបបាយ ក៏មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទថា មានក្មេងៗមួយក្រុមឈរលើស្ពានឡូឡានិងមានកាយវិកាមិនសមរម្យ ។
ភ្លាមនោះជនរងគ្រោះ ក្នុងនាមខ្លួនជាសមត្ថកិច្ចក៍បានជិះម៉ូតូ ទៅមើល លុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើជនរងគ្រោះ ។ ពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលអោយជនសង្ស័យដើរទៅផ្ទះ ឈ្មោះ លី រ៉ាវ៉ាន ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធ ដែលត្រូវជាបងប្រុសបង្តើត ថាមានគេរកវាយខ្លួន ។ ឈ្មោះលី រ៉ាវុធ បានដើរទៅហើយក៏បាននិយាយថាអ្នកណារកវាយប្អូនអញ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាល២កន្លែងដេរចំនួន១៥ថ្នេរ ។
ចំណែកជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះឈិន តុលា ត្រូវចំករនិងទ្រូង ។ ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការ ។ ភ្លាមនោះលោកអធិការ បានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌អោយដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យទាំង២នាក់និងបញ្ជូនមកកាន់អធិការដ្ឋាន ធ្វើការសាកសួរ ។
ឈ្មោះ លី រ៉ាវ៉ាន និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី ៕

kdn

Leave a Reply

Your email address will not be published.