ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចូលរួមសប្បាយរីករាយជាមួយប្អូនៗក្មួយៗនិងប្រាប់ឱ្យស្រឡាញ់សន្តិភាព ថែរក្សា សន្តិភាព ។

ខេត្តបន្ទាយមានជ័យ÷ នាល្ងាចថ្ងៃ ទី១៤ ខែមេសា ឆ្នាំ ២០២២ នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមថំណេីរដោយក្រុមការងារបានចូលរួមកម្មវិធីកំសាន្តសប្បាយអបអរសារទរអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយប្អូន ៗក្មួយៗចៅៗ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសដ៏ស្និទស្នាលនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាំយកសន្តិភាពសម្រាប់យេីងទាំងអស់គ្នា មានសន្តិភាព ទេីបសល់ជិវិត មានជិវិតទេីបមានសេចក្តីសង្ឃឹមនិងការអភិវឌ្ឍ ហេីយភាពសប្បាយរីករាយនិងការអភិវឌ្ឍអាចកេីតមានតែក្នុងប្រទេសដែលមានសន្តិភាព ។

ក្នុងឱកាសដ៏សែនរីករាយស្និទស្នាលនោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងកោតសសេីរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបង្កលក្ខណឱ្យប្រជាពលរដ្ឋយេីងបានសប្បាយរីករាយ ទទួលទេវតាឆ្នាំថ្មី នាំសុខសិរីសួស្តីគ្រប់ក្រុមគ្រួសារ និងសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព សុខភាព ឱ្យបានល្អប្រសេីរដេីម្បីបន្តក្តីសង្ឃឹម និងការអភិវឌ្ឍមូលដ្ឋានរបស់យេីងបន្តរីកវម្រេីនទៅមុខបានឆាប់រហ័ស និងមិនត្រូវទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននាំទុក្ខទោសដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.