កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈន វិសាល ភេទប្រុស អាយុ ២៦ឆ្នាំមានទីលំនៅភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររកត្រីលក់ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង១១-០០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុងភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។
សមត្ថកិច្ចដដែលបន្តថា ក្រោយការឃាត់ខ្លួន វត្ថុតាងរឹបអូសបានរួមមាន÷
១-ម្សៅក្រាមពណ៍ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់។
២-កាបូបដៃពណ៏ខ្មៅចំនួន០១។
សមត្ថកិច្ចឲ្យដឹងទៀតថា នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរបានចេញល្បាតដល់ចំណុចកើតហេតុខាងលើក៍ប្រទះឃើញជនសង្ស័យម្នាក់កំពុងដើរដោយមានការសង្ស័យក៍ហៅឃាត់សួរនាំហើយឆែកឆេររកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់ដែលជនសង្ស័យបានកាន់ក្តាប់នៅក្នុងដៃខាងស្តាំរួចទម្លាក់ក្បែរខ្លួន ហើយលោកមេប៉ុស្តិ័បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់នេះ ជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនរើសបាននៅផ្លូវលំម្តុំទំនប់ឆ្កែឆ្គួតភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕