ព័ត៌មានសន្តិសុខសង្គម

ស្នងការ ដាក់បទបញ្ជាដល់កងកម្លាំងទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខជូនប្រជាពលរដ្ឋអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំនិងការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់បណ្តាកងឯកភាព អធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ ត្រូវចេញប្រតិបត្តិការ យាម
ល្បាត និង ពង្រាយ តាមទីប្រជុំជន តាមវត្តអារាមនានាទូទាំងខេត្ត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

លោកឧត្តមសេនីយ៍ទោស្នងការបន្តថា ឮកម្លាំងនគរបាលមួយភាគ ក៏បានឆ្លៀតបន្តអនុវត្តន៍ផ្សព្វផ្សាយ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីរួមចំណែកទប់ស្កាត់បទល្មើសអសន្តិសុខនានា ដូចជា លួច ឆក់ ប្លន់ ក្មេងទំនើង ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន និងបទល្មើសល្បែង
ស៊ីសងខុសច្បាប់នានា តាមមូលដ្ឋាន។

លោកបន្តថា ទន្ទឹមគ្នានោះ កម្លាំងនគរបាលមួយចំនួនក៏ត្រូវបានចេញល្បាតដោយ ម៉ូតូ និងរថយន្ត តាមទីប្រជុំ និងតាមវត្តអារាម និងទ្រោលសភាពការណ៍ត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤
ម៉ោង ក្នុងករណីមានគ្រោះអគ្គីភ័យ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។

លោកស្នងការបានបញ្ជាក់ទៀតថា ក្រៅពីការងារស្នូល នគរបាលក៏មានតួនាទីយ៉ាងសំខាន់ក្នុងការងារសង្គម និង បានជួយជូនក្មួយសិស្សសាលាតូចៗ ឆ្លងផ្លូវទាំងពេលចូលរៀន និងចេញពីរៀនជាប្រចាំផងដែរ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕

kdn

Leave a Reply

Your email address will not be published.