ព័ត៌មានជាតិ

អគ្គស្នងការរងលើកឡើងថាបទល្មើសគ្រប់ប្រភេទគឺកើតចេញមកពីតាមបណ្តាប៉ុស្តិសង្កាត់មូលដ្ធាន

 

ឧត្តរមានជ័យ:ឯកឧត្ដម ឧត្តមសេនីយ៍ឯកឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិបានលើកឡើងថា បទល្មើសគ្រប់ប្រភេទគឺកើតចេញមកពីតាមបណ្តាប៉ុស្តិសង្កាត់មូលដ្ធាន។មន្ត្រីនគរបាលប៉ុស្តិ៏នៅកៀកនិងប្រជាពលរដ្ឋដឹងពីទុក្ខលំបាកបំរើពលរដ្ធល្អជាប្រចាំថ្ងៃដើម្បីជាស្នាដៃមួយសម្រាប់កិច្ចការងារចំពោះមុខបំរើជាតិមាតុភូមិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកឆាយ គឹមខឿន អគ្គ
ស្នងការរងនគរបាលជាតិថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គបំប៉នជំនាញតួនាទីភារកិច្ចដល់មន្ត្រីនគរបាលប៉ុស្តិ៏រដ្ធបាលអនុវត្តន៏ស្តីពីគោល
នយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្តិភាពការងារនគរបាលនិងសហគមន៏របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនាព្រឹក ថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៣ដែលប្រព្រឹត្តធ្វើឡើងនៅ ក្នុងបរិវេណសាលប្រជុំធំនៃសាលាខេត្តឧត្តរមានជ័យ។

ឯកឧត្តមឧត្ដមសេនីយ៍ឯកឆាយ គឹមខឿន បានមានប្រសាសន៏មតិសំណេះសំណាលផ្តាំផ្ញើសួរ
សុខទុក្ខតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចទាំងទ្វេរដែលមានសម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ទៅដល់កងកម្លាំងមកពីបណ្ដាក្រុងស្រុកទាំង៥ និងកងកម្លាំង នគរបាល ជាច្រើននាក់ ។ក្នុងនោះឯកឧត្តមឧត្តមសេនីយ៏ឯកក៏បានក្រើនរំឭកដល់កងកម្លាំងដែល បានមកទទួលវិញ្ញាប័ណ្ណប័ត្របញ្ជាក់ការសិក្សាដែលបានរៀនសូត្រអស់រយ:ពេល២សប្តាហ៏កន្លងមកឲ្យខិតខំប្រឹងប្រែងបន្តការយកចិត្តទុកដាក់ធ្វើការតាមតួនាទីជាពិសេស ប្រកាន់ខ្ជាប់នូវការងារស្នូលរបស់ខ្លួនជាមន្ត្រីនគរបាលប៉ុស្តិ៏បំរើពលរដ្ធឱ្យបានល្អជាប្រចាំថ្ងៃក្នុងមូលដ្ឋាន។

ឯកឧត្តមឧត្ដមសេនីយ៍ឯកឆាយ គឹមខឿន បានបញ្ជាក់និងដាក់នៅបទបញ្ជាយ៉ាងតឹងរឹងបន្ថែមថាចាប់តាំងពីថ្ងៃនេះតទៅគ្រប់មន្ត្រីនគរបាលនៅតាមប៉ុស្តិ៏ក៏ដូចជាលោកអធិការក្រុង/ស្រុកនិងលោក
ស្នងការត្រូវកុំមានការលាក់បាំងនូវទូរលេខរបស់បទល្មើសកែរបាយការណ៍មិនច្បាស់លាស់ប្រសិនបើថ្ងៃណាមួយរកឃើញតទៅទៀតនឹងមានវិធានការអនុវត្តន៏តាមផ្លូវច្បាប់ហើយអាចនឹងដកក្របខ័ណ្ឌតួនាទីភារកិច្ចចោលតែម្តង។

លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានលើកឡើងក្នុងរបាយការណ៏ថា ពាក់ព័ន្ធការសាងសង់អំពីសមិទ្ធផលនានា  ការកែទម្រង់អភិវឌ្ឍន៏អង្គភាពឲ្យបានល្អប្រសើរហើយមួយវិញទៀត បានបង្កើនការផ្សព្វផ្សាយតាមគ្រប់វិធីគ្រប់រូបភាពគ្រប់មជ្ឈដ្ឋាននិងធានា សន្តិសុខសណ្ដាប់ធ្នាប់ការពារជូនប្រជាពលរដ្ធបង្កើនការងារទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាពការលួចឆ្លងដែនខុសច្បាប់ជាច្រើនផ្សេងៗទៀតបានសម្រេចគួរឱ្យកត់សម្គាល់។

ឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណ:អភិ
បាលខេត្តឧត្តរមានជ័យបានលើកឡើងថា ក្នុងនាមរដ្ធបាលខេត្តក៏បានចូលរួមណែនាំអប់រំដល់កងកម្លាំងក្រោមឱវាទជាប់ជាប្រចាំឲ្យធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋដោយចូលរួមគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការមួយចំនួនរបស់ថ្នាក់ដឹកនាំប្រគល់ជូនតាមតួនាទីភារកិច្ច ត្រូវយកគំនិត ឆន្ទះបេះដូងមកធ្វើការងារផងដែរ។
(ដោយឈឿនប៊ន ឈី)

kdn

Leave a Reply

Your email address will not be published.