ខេត្តប៉ៃលិន ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះបានផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីយកទៅចាត់ចែងទិញស្បៀងអាហារជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កឡើងដោយទឹកជំនន់ នៅក្នុងខេត្តប៉ៃលិន ។
តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរ និងជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាពិសេសនៅខេត្តប៉ៃលិជាប្រចាំ ហើយនិងយកអំណោយទាំងនេះទៅចាត់ចែងចែកជូនឲ្យបានទាន់ពេលវេលាតាមតម្រូវការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
ដោយនាក់ ង៉យ