ព័ត៌មានសន្តិសុខសង្គម

ករណីដឹកជញ្ជូនឈើខុសច្បាប់ចេញពីខេត្តព្រះវិហារទៅកំពង់ធំកើតមានយ៉ាងគគ្រឹកគគ្រេង

ព្រះវិហារ៖តាមប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ធំ នៅតែបន្តកើតមានយ៉ាងគគ្រឺកគគ្រេងអត់មានឈប់ឈរឡើយ បើទោះបីជាអាជ្ញាធរសមត្ថកិច្ចបានរឹតបន្តឹងយ៉ាងណាក៏ដោយ។

ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ មានរថយន្តស៊ីណា ២គ្រឿង ដឹកឈើប្រណិតចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ តាមបណ្តោយផ្លូវលេខ ៦២ ប៉ុន្តែមកដល់ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអូពោធិ៍ ឃុំ រមណីយ៍ ស្រុករវៀង បានបែកកង់មួយគ្រឿង ត្រូវបានមន្តី្របរិស្ថានឃាត់រឹបអូសយកមករក្សាទុកនៅដែនជំរកសត្វព្រៃបឹងពែរបានរថយន្តដឹកឈើ មួយគ្រឿងពេញប្រៀបរីឯ១គ្រឿងទៀតបើករត់បាត់ស្រមោល។

មន្ត្រីដែនជំរកសត្វព្រៃបឹងពែរ បានប្រាប់អ្នកសារព័ត៌មានថា រថយន្តស៊ីណា ដឹកឈើខាងលើ
ពណ៌ស ស្លាកលេខ ២A.៦១៥៤.ខាងក្នុងរថយន្តមានឈើឈ្លីកចំនួន.១,៦៥០ ម៉ែត្រគូប អ្នកបើកបរ រត់គេចខ្លួន។

សូមបញ្ជាក់ដែរថា សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦២ នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យ ដោយក្រុមឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុង រថយន្ត ស៊ីណា រាប់សិបគ្រឿងក្នុងការដឹកជញ្ជូនឈើ ដោយខុសច្បាប់
មិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចនោះទេ៕

kdn

Leave a Reply

Your email address will not be published.