ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបករណីជួញដូរនិងចែកចាយថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនមួយចំនួននឹង កាំភ្លើងAK47 មួយដើម នៅកំពង់ឆ្នំាង


ខេត្តកំពង់ឆ្នាំងៈសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបង្ក្រាបបានមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀន មួយករណីនៅក្នុងភូមិកំបុត ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់រួមទាំងថ្នាំញៀនចំនួន ១៣កញ្ចប់និងកាំភ្លើង AK47ស្វាយបត់១ដើម ម៉ូតូមួយគ្រឿងកាលពី ល្ងាចថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ។


ជនសង្ស័យដែលកម្លាំងសមត្ថកិច្វឃាត់ខ្លួនបានមាន៖១.ឈ្មោះសុខ សាវី ភេទប្រុស អាយុ៣១ឆ្នាំ
២.ឈ្មោះ ថេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ។


បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកំពុងកសាងសុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

kdn

Leave a Reply

Your email address will not be published.