បាត់ដំបងៈលោកឧត្តមសេនីយ៏ត្រីសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានជម្រុញឲ្យមន្រ្តីនគរបាលរូបណាដែលមិនបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលាទេត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំស្នងការ។
លោកថ្លែងបែបនេះនៅព្រឹកថ្ងៃពុធ១២កើត ខែ កត្តិក ឆ្នាំ ជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ២៨ខែតុលាឆ្នាំ២០២០ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែតុលានិងលើកទិសដៅភារកិច្ចខែវិច្ឆិកាឆ្នាំ ២០២០។
ក្នុងកិច្ចបូកសរុបសភាពការណ៍លោក ឧត្តមសេនីយ៍ស្នងការបានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំគ្រប់ផែនជំនាញ ការិយាល័យជំនាញ រួមទាំងអធិការ នគរបាលក្រុង ស្រុកត្រូវពិនិត្យពិចារណាឡើង វិញ ចំពោះករណីអ សន្តិសុ ខ សង្គមដែលកើត មាន ក្នុងមូលដ្ឋាននា ខែ កន្លងទៅ ដូចជាករណី ចោរ កម្ម ករណីគ្រឿងញៀន និងក្រុមក្មេងបង្កអាណា ធិបតេយ្យជាដើម ។
លោកស្នងការបាន បញ្ជាក់ជូនថា កន្លងទៅលោក បានឱ្យធ្វើការផ្សព្វផ្សាយលេខ ទូរស័ព្ទរបស់លោកផ្ទាល់ របស់លោក លោកស្រីស្នងការរង លោកអធិការនគរ បាលក្រុងស្រុក រួមទាំងលេខទូរស័ព្ទរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផង ដូច្នេះក្នុងពេលប្រជា ពល រដ្ឋទាក់ទងមកមន្រ្តីនៅមូលដ្ឋានរូបណា មិន បាន ដោះស្រាយបញ្ហានិងអន្តរាគមន៍ជូនគាត់ ទាន់ ពេល វេលា ទេ មន្រ្តីរូបនោះត្រូវតែទទួល ខុស ត្រូវចំពោះមុខថ្នាក់ដឹកនាំស្នងការ៕