ព័ត៌មានជាតិ

រោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខណ្ឌដង្កោ ត្រូវអគ្គិភ័យឆាបឆេះ


ភ្នំពេញ ៖ ឃ្លាំងសម្ងួតស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញសង្គ្រោះបន្ទាន់ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។


សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងមានឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សម្ងួតស្រូវ។ មូលហេតុ៖ ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលើ គឺជាប្រភេទសំណង់ឃ្លាំងថ្ម ប្រក់ស័ង្កសី (ទំហំ៤០ម៉ែត្រx ៧០ម៉ែត្រ)។ ហើយសម្ភារខូខខាត៖ រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ម៉ែត្រ។


សមត្ថកិច្ចបានបន្ថែមថា ករណីខាងលើនេះ ពុំមានមនុស្សរងរបួស ឬស្លាប់នោះទេ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ ចំនួន១២គ្រឿងរួមមាន៖ ទី១. រថយន្តការិ.អគ្គិភ័យ ចំនួន៨គ្រឿង, ទី២. រថយន្តស្នងការខេត្ដកណ្ដាល ចំនួន៣គ្រឿង, ទី៣. រថយន្តអគ្គិភ័យរបស់ស្រាបៀកម្ពុជា ចំនួន១គ្រឿង ដោយពន្លត់ចប់នៅម៉ោង៩៖៥៣នាទី នាថ្ងៃខែឆ្នាំដដែល៕

kdn

Leave a Reply

Your email address will not be published.