ខេត្តប៉ៃលិន ៖ ដោយសារមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ គេសង្កេតឃើញ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានសស្រាក់ស ស្រាំ ម្នីម្នា បន្តចុះធ្វើការផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ជំងឺកូវីដ-19 ដែលជាជម្ងឺឆ្លងដ៏គួរឱ្យភ័យ ខ្លាច និងណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ រស់នៅតាមភូមិ និងទីប្រជុំជន ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទូទាំងខេត្តប៉ៃលិន ក៏ដូចជាក្នុង ក្រុងប៉ៃលិន មានការយល់ដឹង កាន់តែច្បាស់ អំពីរបៀបថែរក្សាសុខភាព កុំឱ្យមានការឆ្លងរីករាលដាល នៃជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ ទើបក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ទទួលបានការណែនាំពីសំណាក់លោក ជំទាវ បណ្ឌិត បាន ស្រីមុំ បានដឹកនាំក្រុមការងារ បន្តចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់នៃជំងឺកូវីដ-19 នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជាទូទាំងខេត្ត ។
ប្រភពបន្តទៀតថា ដរាបណាជម្ងឺ Covid-19 នេះ នៅមិនទាន់ផុតរលត់ពីក្នុងប្រទេសកម្ពុជានៅឡើយ ក្រុមការងារសាខាកាកបាទក្រហមខេត្តប៉ៃលិន ខិតខំប្រឹងប្រែង ចុះណែនាំឱ្យប្រជាពលរដ្ឋនៅតាមភូមិនានា មានការយល់ដឹងកាន់តែច្បាស់ ដោយត្រូវលាងដៃជាងមួយនឹងសាប៊ូ ទឹកអាល់កុល ឬជែល ហើយត្រូវពាក់ម៉ាសពេលចេញទៅខាងក្រៅផ្ទះជាដើម ។
លើសពីនេះ ក្រុមការងារ ក៍បានណែនាំដល់ប្រជាពលរដ្ឋ ពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងទីប្រជុំជន ក៏ដូចជាតំបន់ដាច់ស្រ យាល ដើម្បីជៀសវាងការកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបរម៉ូតូ ឬរថយន្ត បណ្តាល ឱ្យរងរបួស ឬបាត់បង់អាយុជីវិតជាយថាហេតុផង។