បន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជា និង ថៃ បើកកិច្ចប្រជុំថ្នាក់ខេត្តជាប់ព្រំដែនរវាង ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានប្រារព្ធធ្វើឡើង នៅសាលប្រជុំ(ធំ)សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម បរ៉នញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ។
ភាគីទាំងពីរបានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង អភិវឌ្ឍ និងដើម្បីដោះស្រាយបញ្ហារួមគ្នានិងការទប់ស្កាត់ការរីករាលដាលនៃវិវាទ ឬប៉ះពាល់ដល់ការអភិវឌ្ឍលើគ្រប់វិស័យផ្សេងៗ៕
សូមបញ្ជាក់ថា ជំនួបនេះមានការចូលរួមពី ថ្នាក់ខេត្តជាប់ព្រំដែនរវាងខេត្ត និងខេត្ត ព្រមទាំងស្រុក ក្រុង មន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព-ស ២៥៦៦ ត្ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន