ភ្នំពេញ៖ គិតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល១៤នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ព័ត៌មានដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្ដាយាន៕
មជ្ឈដ្ឋានទូទៅបានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ មិនមានថមថយសោះឡើយបានធ្វើឱ្យមនុស្សស្លាប់និងរងរបួសពិការក្នុងមួយឆ្នាំៗមិនក្រោមពីមួយពាន់នាក់ឡើយនិងបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដែលកត្តាទាំងអស់នេះបណ្តាលមកពីកត្តាបីយ៉ាងគឺ កត្តាមនុស្ស កត្តាផ្លូវ និង កត្តាយានយន្ត។