(ឧត្តរមានជ័យ)ក្រោយពីការខកខានចុះអនុវត្តពិន័យទៅតាមច្បាប់ចរាចរណ៏ផ្លូវគោករាល់បុគ្គលណាដែលល្មើសច្បាប់ចរាចរណ៏លើផ្លូវសាធារណ:អស់រយះពេល៣ខែកន្លងមកទើបតែនៅពេលប៉ុន្មានថ្ងៃជិតមួយសប្តាហ៏មកនេះមន្ត្រីនគរបាលចរាចរណ៏នៃស្នងការខេត្តឧត្តរមានជ័យចុះប្រតិបត្តិការណ៏ដាក់គោលដៅត្រួតពិនិត្យធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ធក្នុងទីប្រជុំជនខេត្តឧត្តរមានជ័យមុនឈានដល់ការផាកពិន័យតាមច្បាប់នៃបទល្មើសផ្សេងៗ។
ជាក់ស្តែងនៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៏ទោ ផាន់ ប៉ារីស ជានាយរងការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការខេត្តបានឲ្យដឹងថា ការចុះពង្រឹងណែនាំដល់បងប្អូនប្រជាពលរដ្ធឲ្យចូលរួមគោរពច្បាប់ចរាចរណ៏នេះដែរ ធ្វើការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោ ហួតសុធី ស្នងការខេត្ត ក៏ដូចជាលោកស្នងការរងទទួលផែនចរាចរណ៏បានចាត់បញ្ជាឲ្យកម្លាំងមន្ត្រីនគរបាលចរាចរណ៏ដាក់គោលដៅត្រួតពិនិត្យនិងហៅចំពោះបុគ្គលណាដែលមិនគោរពច្បាប់មានដូចជាអ្នកធ្វើដំណើរតាមម៉ូតូត្រូវណែនាំឲ្យពួកគាត់ពាក់ពួកសុវត្ថិភាព ដោយឡែកអ្នកបើកបររថយន្តត្រូវឲ្យពួកគាត់ពាក់ខ្សែក្រវ៉ាត់ជាប្រចាំ។
លោកនាយរងការិយាល័យចរាចរណ៏ផ្លូវគោកបានលើកឡើងបន្ថែមថា ដោយមើលឃើញថា ក្នុងការចុះពង្រឹងឲ្យបងប្អូនប្រជាពលរដ្ធទូទៅឲ្យចូលរួមគោរពច្បាប់ក្នុងរយះពេលជិត១សប្តាហ៏កន្លងមកនេះចំពោះអ្នកធ្វើដំណើរតាមដងផ្លូវក្នុងទីប្រជុំនិងក្រៅទីប្រជុំជនភាគច្រើនអ្នកដែលមិនគោរពច្បាប់ដោយពុំមានពាក់មួកសុវត្ថិភាពមានដល់ទៅ៧០ទៅ៨០ភាគរយ។
សូមបញ្ជាក់ថាបើយោងតាមរបាយការណ៏ពីមន្ត្រីនគរបាលចរាចរណ៏ផ្លូវគោកបានអះអាងថាការអនុវត្តន៏ច្បាប់ចរាចរណ៏នេះផងដែរដោយមានការដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៏ឯក ធូសុភា នាយការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការខេត្តដោយចុះតាមគោលដៅក្នុងក្រុង និងក្រៅក្រុងផ្សេងៗមួយ ខណ:ពេលចុះប្រតិបត្តិការណ៏កម្លាំងនគរបាលបានហៅឲ្យឈប់ហើយធ្វើការណែនាំនៅនឹងកន្លែងហើយមួយវិញវិញបានផ្តល់នូវខិតប័ណ្ណជូនបងប្អូនប្រជាពលរដ្ធយកទៅមើលនៅផ្ទះដើម្បីឲ្យយល់ដឹងពីច្បាប់ចរាចរណ៏ជាងនេះទៅទៀតនគរបាលចរាចរណ៏ក៏បានធ្វើការណែនាំដល់តៃកុងរបស់ក្រុមហ៊ុនឡានថៃដែលចូលមកដឹកជញ្ជូនកសិផលនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យសូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៏នៅប្រទេសខ្មែរកុំបើកបរលឿនក្នងទីប្រជុំជនផងដែរ។(ប៊ុនឈី ឈឿនប៊ុនឈី)