ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តចុះត្រួតពិនិត្យនិងជម្រុញគាំទ្រការអនុវត្តន៍ការងារនគរបាលសហគមន៍នៅតាមមូលដ្ឋាន

 

(ឧត្តរមានជ័យ)នាព្រឹកថ្ងៃ​ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាសង្កាត់សំរោង មានកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញគាំទ្រការអភិវឌ្ឍន៍ការងារនគរបាលសហគមន៍ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដោយមានវត្តមានអញ្ជើញចូលរួមមានលោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោង លោក ហម ភារម្យ អធិការក្រុងសំរោង ព្រមទាំងលោកចៅសង្កាត់សំរោង ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ សមាជិកគ្រប់ភូមិ និងកម្លាំងប្រជាកាពារ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានមានប្រសាសន៍លើកឡើងថា៖ យោងតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០១៣ សណ ន ចុះថ្ងៃ06 ខែតុលាឆ្នាំ2017  ក្នុងនោះបានសង្គត់ធ្ងន់លើតួរនាទីភារ:កិច្ច ការងារនគរបាល និងសហគមន៍ ផ្ដោតលើការអនុវត្តន៍គោលការណ៍ទម្រង់ទាំង៦ ។
ទី១ លុបបំបាត់គ្រឿងញៀន.
ទី២ ការងារចរាចរណ៍
ទី៣ ការលួចឆក់ប្លន់
ទី៤ គ្មានការជួញដូរមនុស្ស
ទី៥ គ្មានក្មេងទំនើង
ទី៦ សភាពការណ៍ព្រុំដែន

ធ្វើឲ្យនគរបាល កាន់តែនៅគៀកជិតជាមួយប្រជាពលរដ្ឋ ហើយមានការសហការគ្នាបានល្អរវាងនគរបាល និងប្រជាពលរដ្ឋ ក្នុងការផ្តល់ព័ត៌មានផ្សេងៗដែលបានកើតមានឡើងក្នុងមូលដ្ឋានជាប្រចាំ។

ទី២. នគរបាល និងអ្នកពាក់ព័ន្ធ ត្រូវសហការគ្នាក្នុងការបង្ការទប់ស្កាត់នូវបទល្មើសការផ្តល់សេវាសាធារណៈឲ្យបានល្អ រហ័សប្រកបដោយទំនុកចិត្ត និងរកដំណោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម។

៣.នគរបាលប៉ុស្តិ៏ត្រូវយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ ភូមិ ឃុំ កម្លាំងប្រជាការពារដាក់វេនគ្នា ពង្រឹងបន្ថែមក្នុងការយាមល្បាតជាប្រចាំថ្ងៃដើម្បីក្តាប់មុខសញ្ញារាល់បទល្មើសដែលកើតមានឡើង។

៤.បង្កើនការប្រជុំផ្សព្វផ្សាយនៅតាមមូលភូមិក្នុងតំបន់ដាច់ស្រយ៉ាលរៀងរាល់ខែ បង្កើនការទំនាក់ទំនងឲ្យប្រជាពលរដ្ធជួយសហការផ្តល់ពត៌មានមកកាន់សមត្ថកិច្ចឲ្យបានឆាប់រហ័ស មានតម្លាភាពខ្ពស់។

 

សូមបញ្ជាក់ថា លោកស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់   អនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយ ខែបន្ទាប់និងប្រជុំត្រួតពិនិត្យបន្តទៀតធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យបានរាល់បទល្មើសដែលកើតមានឡើង ដូចជា ចោរលួច ចោរឆក់ ក្មេងទំនើង ជាពិសេសបង្ក្រាបឲ្យបាននូវការរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនតែម្តង។

kdn

Leave a Reply

Your email address will not be published.