ព័ត៌មានជាតិ

អភិបាលស្រុកស្តីទី ជម្រុញឲ្យរួមគ្នាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩

តាកែវៈថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនិងលើកទិសដៅសំរាប់យុទ្ធនាការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅរសៀលថ្ងៃពុធ១រោច
ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០
២០ លោក សុីន សុផល អភិបាលស្រុកស្តីទីបានជម្រុញឲ្យមានការរួមគ្នាទប់
ស្កាត់នៃការរីករាលដាលជំងឺឆ្លកូងវីដ-១៩ក្នុងមូលដ្ឋានឲ្យបានខ្លាំងក្លាបន្តទៀត។

លោកអភិបាលរងបន្តថា ការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២១៥៣ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការពង្រឹងការ អនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សំរាក នៅ ក្នុងខែសីហានេះ។

 

កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំរោងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបី និងលោកមេឃុំទាំង ១១ផងដែរ។ (សេង សាម៉ុន)

kdn

Leave a Reply

Your email address will not be published.