ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកអ្នកដំណើរ VET បើកធ្លាក់ផ្លូវ ដេកក្នុងស្រែ នៅខេត្តសៀមរាប មិនដឹងពីមូលហេតុ


សៀមរាបៈសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមួយគ្រឿង មានលេខសម្គាល់ ២៦ .VET. ពាក់ស្លាកលេខភ្នំពេញ ២AD៣៥៤២ បានបើកធ្លាក់ផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើល ដោយសារតៃកុងបើកបរបាត់ម្ចាស់ការឬងង៉ុយដេកទើបធ្លាក់ស្រែបែបនេះ។


ហេតុការណ៍បានកើតឡើងម៉ោង១៥និង០០នាទីថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ២៧០ ភូមិយាង ឃុំឬស្សីលកស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង។

ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេតើមានអ្នករួមដំណើរនិងតៃកុងឡានគ្រោះថ្នាក់ធ្ងន់និងស្រាលប៉ុន្មាននាក់នោះទេ៕

kdn

Leave a Reply

Your email address will not be published.