ព័ត៌មានសន្តិសុខសង្គម

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរងការចោទប្រកាន់ពីមេភូមិថាបិទផ្លូវនិងរំលោភដីចំណីអូរសាធារណ:ធ្វើកម្មសិទ្ធមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រមាណជា៣គីឡូម៉ែត្រ

 

ឧត្តរមានជ័យ;ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមជាច្រើនអង្គភាព កាលពីពេលថ្មីៗនេះ ដោយបានលើកឡើងពីបុគ្គលចំនួន៣រូបថា ទី១មេភូមិ ឈ្មោះស្មោន ធឿត ទី២ ឈ្មោះផេងបៀរ ទី៣ឈ្មោះអ៊ុំ ម៉ៅហ៊ុល ចោទប្រធានមន្ទីរពាណិជ្ជកម្ម ធ្វើរបងបិទផ្លូវរំលោភដីចំណីអូរប្រមាណជាបីគីឡូម៉ែត្រស្ថិតនៅត្រង់ចំណុចភូមិអូរព្រាល សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើយោងទៅតាមការលើកឡើងតាមឃ្លីបវីដេអូររបស់បុគ្គលទាំងរូបខាងលើ ដោយបានបញ្ជាក់ថា ចាប់តាំងពីបរមបុរាណកន្លងមកចំណុចដីចំណីអូរខាងលើនេះប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលអាស្រ័យផលបានជាធម្មតាក៏ប៉ុន្តែតាំងពីលោកព្រឿងប្រសិទ្ធបានប្រមូលទិញដីនៅតាមបណ្ដោយដងអូរ ក៏កើតមានបញ្ហាជាមួយនឹងប្រជាពលរដ្ធ ជាហូរហែធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការទៅអាស្រ័យផលនៅតាមដងអូរតែម្តង។

ប្រភពពី លោក ថោង សានឿក អតីតជាមេភូមិអូរព្រាលចាស់ បានបញ្ជាក់ប្រាប់ថា ចំពោះលោកព្រឿង ប្រសិទ្ធ ដែលបានទិញដីពីប្រជាពលរដ្ឋធំនៅក្នុងភូមិគឺពុំដែលមានការធ្វើរបងបិទផ្លូវនោះទេ មានតែជួយធ្វើផ្លូវឲ្យប្រជាពលរដ្ធបានធ្វើដំណើរចេញចូលទៅស្រែចំការទៀតផង។

ជុំវិញការលើកឡើង ហើយចោទប្រកាន់រឿងរ៉ាវបិទផ្លូវរំលោភដីចំណីអូរពីសំណាក់បុគ្គល៣រូប ដែលបានផ្តល់បទសម្ភាសន៏ ជាមួយអ្នកសារព័ត៌មានបានចេញផ្សាយរួចមក លោក ព្រឿង ប្រសិទ្ធ ដែលជា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងកាលពីអំឡុងចុងសប្ដាហ៍ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៤នេះថា ចំពោះការ ចោទប្រកាន់ពីសំណាក់បុគ្គលបីរូបដែលមានមេភូមិហ្នឹងបងនិងជាឪពុក ចោទលោកថាធ្វើរបងបិទផ្លូវ រំលោភចំណីអូរ ជិត៣គីឡូមិនឲ្យពលរដ្ឋចេញចូលនិងធ្វើអាស្រ័យផល លោកសុំបដិសេធទាំងស្រុងតែម្តង ហើយការធ្វើរបងបិទនេះគ្រាន់តែ ជាបណ្តោះអាសន្នតែប៉ុណ្ណោះចំណុចមួយទៀត រឿងថា លោកហាមកុំបឲ្យអ្នកភូមិ បេះព្រលិត បេះ ឈូក នេសាទរកត្រី តាមដងអូរ ក៏គ្មានសិទ្ធហាមពលរដ្ធដែរ ពីព្រោះដីចំណីអូរអ្នកណាមួយក៏អាចរកត្រីមកហូបដែរ កុំឲ្យយកជាកម្មសិទ្ធផ្ទាល់ខ្លួន។

លោកប្រធានមន្ទីរពាណិជ្ជកម្មបានអះអាងបន្តទៀតថាដីដែល គាត់បិទផ្លូវនេះ គឺពុំមែន មិនអនុញ្ញាតិឲ្យប្រជាពលរដ្ឋឆ្លងកាត់នោះទេដែលគ្រាន់តែដាក់ របាំងបណ្តោះអាសន្ននិងមួយទៀតដីដែលគេចោទលោកថា បានដាំដើមប្រេងខ្យល់ ដាំដើមឬស្សី គឺលោកបានសុំពី ម្ចាស់ដី ដើម្បីដាំដុះកុំឲ្យភ្លឺស្រែវាបាក់ស្រុត ហើយមួយវិញទៀតចំពោះបញ្ហានេះប្រសិនបើ បុគ្គល៣រូបដែលជំទាស់នឹងលោក លោកផ្តល់សិទ្ធិឲ្យពួកគាត់ទៅប្ដឹងដល់តុលាការដើម្បីដោះស្រាយគ្នាជាក្រោយព្រោះថាដីទាំងនេះគឺលោកបានទិញពីប្រជាពលរដ្ធមានប្លង់កម្មសិទ្ធិត្រឹមត្រូវ កន្លងមកដីចំណុចនេះមិនដែល មានប្រជាពលរដ្ឋក្នុងភូមិ ណាមកជំទាស់ឡើយ ដោយទើបតែថ្មីៗនេះមានបុគ្គលបីរូបនេះតែប៉ុណ្ណោះ មកចោទលោក ថាបិទផ្លូវ រំលោភយកចំណីអូរទៅវិញ តែយ៉ាងណាក៏ដោយលោករងចាំដោះស្រាយគ្នាតាមច្បាប់គ្រប់ពេលបើសិនជារកដំណោះស្រាយពីសង្កាត់និងរដ្ធបាលក្រុងចប់ឬមិនចប់នោះ។

សូមជម្រាបថា  ចំពោះបញ្ហារឿងលោកមេភូមិចោទប្រកាន់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តជាក់ស្តែងដីចំណុចខាងលើនេះក៏ពុំមានការបិទផ្លូវតទៅទៀតនោះដែរ ហើយមួយវិញទៀត ម្ចាស់ដីដែលគេស្គាល់ថា ជាប្រធានមន្ទីរពាណិជ្ជកម្ម បាន រុះរើរបងចេញពីផ្លូវនិងយកគ្រឿងចក្រកាយដីត្រង់កន្លែងនោះ តែមិនដឹងថាធ្វើឲ្យប្រាកដយ៉ាងណានោះដែរ។បើសិនករណីរឿងរ៉ាវនេះវិវត្តន៍យ៉ាងណាទៀតនោះអង្គភាពយើងខ្ញុំនិងចុះផ្សាយនៅលេខបន្តនិងសុំការបំភ្លឺលម្អិតពីអាជ្ញាធរមូលដ្ឋានថែមទៀត។ (ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.