ភ្នំពេញ:នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងកិច្ចការអភិរក្សជីវចម្រុះ និងការពារធនធានជលផល ដែលជាធនធានកម្ររបស់ជាតិដ៏មានតម្លៃ ។
គួររំលេចផងដែរថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សោតទឹកសាប បានកើតសរុបចំនួន ៩ ក្បាល នាំឱ្យផ្សោតទឹកសាបកម្ពុជាមានសរុបចំនួន ១០៥ក្បាល នៅក្នុងដែនទឹកទន្លេមេគង្គរបស់យើង ៕
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia