ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនករណីលួច


បាត់ដំបងៈជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការខេត្តបាត់ដំបង ចាប់ខ្លួនដែលកន្លងមកតែងតែលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ ក្នុងមូលដ្ឋានពេលនេះត្រូវអស់លក្ខ។
ហេតុការណ៏ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភោជនីយដ្ឋាន កោះតៃវ៉ាន់ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែវិច្ឆកា នេះថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្តនិងការផ្តល់ព័ត៌មានពីជនរងគ្រោះ ទើបនគរបាល កំណត់មុខសញ្ញាបាន នឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ រូបនេះតែម្តង។ក្រោយការឃាត់ខ្លួនដកហូតវត្ថុតាងបានរួមមាន៖១/កាបូបដៃតូច១ មានខ្សែដៃពណ៌ទឹកប្រាក់១ខ្សែ, ផ្លាកដៃ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូរ, បន្តោងពណ៌សលាយស្វាយ១។
លោកបន្តថា ពាក់ព័ន្ធពីបទលួច ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី២០ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១០នឹង០០នាទីលើជនរងគ្រោះឈ្មោះ អ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ជនសង្ស័យ មានឈ្មោះ រស់ ផស់ អាយុ៣០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត៕

kdn

Leave a Reply

Your email address will not be published.