ឧត្តរមានជ័យ:បុរសរងគ្រោះម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល មួយរូប ខណៈពេលជិះម៉ូតូ នៅតាមដងផ្លូវក៏ត្រូវរថយន្តប្រភេទធុនធំវ៉េអងខ្នាតយក្ស បានបើកបុកចំពីក្រោយបើងអូសជាច្រើនម៉ែត្របណ្ដាលឲ្យបោកផ្ទប់ស្លាប់ភ្លាមៗយ៉ាងអនោចអធម។
ហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវក្រវាត់ក្រុងបំបែកជាបួនស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង៩ជាងថ្ងៃទី១៧ខែមករាឆ្នាំ២០២៥នៅព្រឹកមិញនេះតែម្តង។
បើតាមប្រភពចេញពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថាមុនដំបូងឡើយគាត់បានឃើញ បុរសដែលជាមន្ត្រីនគរបាលរូបនោះបានជិះម៉ូតូ ពីជើងទៅត្បូងលុះមកដល់ផ្លូវបំបែកជាបួនក៏ត្រូវឡានធុនធំបុកពីចំក្រោយបើងអូសជាច្រើនម៉ែត្របណ្ដាលឲ្យ ស្លាប់បាត់បង់ ជីវិតភ្លាមៗមួយរំពេជ្រ។
ក្រោយកើតហេតុក៏ឃើញមានវត្តមាន សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរសង្កាត់នគរបាលចរាចរណ៍ផ្លូវគោកចុះមកដល់ធ្វើការជួយសម្រួលចរាចរណ៍ដើម្បីកុំឲ្យកកស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធ និង បានស្រាវជ្រាវ ដេញតាមចាប់ប្រផាប់ ចាប់ព្រភីង រហូតដល់ ឃាត់រថយន្តបង្កហេតុបាន ហើយនាំយកមកកាន់អធិការនគរបាលក្រុងសំរោងដើម្បីបន្តតាមនីតិវិធី។រីឯតៃកុងរថយន្តក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បានរត់គេចខ្លួនបាត់ស្រមោលមួយរយ:ពេលខ្លីក្រោយមកត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង។
គួររំលឹកផងដែរថាក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏និង កម្លាំង ប៉ុស្តិ៏អាជ្ញាធរមូលដ្ឋានបានទៅដល់កន្លែងទីតាំងកើតហេតុនិងបាន ទាក់ទងទៅកាន់សាច់ញាតិជនរងគ្រោះដើម្បីយកសាកសពខាងលើយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នវត្ថុតាង ម៉ូតូនិងរថយន្តត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោងដើម្បី បន្តនីតិវិធី។
សូមជម្រាបផងដែរថាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តឧត្តរមានជ័យនេះដែរក្នុងរយៈពេលមួយថ្ងៃ មានករណីឡានបុកមនុស្សស្លាប់ចំនួនពីរនាក់ដែលអ្នកដែលស្លាប់នោះសុទ្ធសឹងជាមន្ត្រីនគរបាលទីមួយ នគរាបាលបម្រើការងារនៅស្នងការដ្ឋានខេត្តទីពីរ យុវជនដែលទើបនឹងប្រឡងជាប់ ជា មន្ត្រីនគរបាលថ្មីក៏ត្រូវបានរថយន្ត បុកបណ្ដាលឲ្យស្លាប់ ដូចគ្នាផងដែរ។(ដោយឈឿន ប៊ុនឈី)