ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីជាមួយពូថ្លៃបន្តិចបន្តួច ទាញពូថៅកាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ បុរសជាពូថ្លៃម្នាក់រងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈទាស់ពាក្យសម្តីជាមួយក្មួយបន្តិចបន្តួច បន្ទាប់ពីផឹកស៊ីជាមួយគ្នារួចមកស្រាប់តែជនដៃដល់ទាញពូថៅកាប់ប្រហារចំនួន៣ពូថៅ ចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។

ហេតុការណ៍ក្មួយទាញពូថៅកាប់ប្រហារពូថ្លៃនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះ ឈ្មោះ វើយ ស្ថិតក្នុងភូមិប៉ាហុីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន ។

ប្រភពព័ត៍មានបានឱ្យដឹង ជនរងគ្រោះមាន ឈ្មោះ ពក ពឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ផុងលលាដ៍ក្បាលដេរអស់ច្រើនថ្នេរ ។

ចំណែកជនបង្ក ឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ មានទីលំនៅក្នុងភូមិជាមួយគ្នា ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនបង្កបានយកពូថៅ ដែលលាក់ទុកនៅផ្ទះរបស់ឈ្មោះ វើយ លុះជនរងគ្រោះ ដើរទៅក្បែរក៍ទាញកាប់ប្រហារចំក្បាលជនរងគ្រោះចំនួន០៣ពូថៅ បណ្តាលឲ្យរបួសធ្ងន់ (ផុងលលាដ៍ក្បាល ) ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។


ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ចូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កំពុងរៀបចំបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅខេត្តបាត់ដំបង ។ ចំណែកឯជនសង្ស័យកម្លាំងជំនាញកំពុងតាម ស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.