ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន ០៤ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមនឹងថ្នាំញៀន


បាត់ដំបង:សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្លាកែតនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបបានការនៃជួញដូរផ្តល់ទីកន្លែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្ដែង។


សមត្ថកិច្ចខាងលើបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ៤ នាក់មានឈ្មោះដូចខាងក្រោមទីមួយឈ្មោះរី ម៉ាត់សាត ភេទប្រុសអាយុ៣៦ ឆ្នាំមានទីលំនៅភូមិស្លាកែតសង្កាត់ស្លាកែតក្រុងនិងខេត្តបាត់ដំបងទី២. ឈ្មោះស៊ីវ សុភាព ភេទប្រុសអាយុ៥០ ឆ្នាំមានទីលំនៅក្រុមទី១១ ភូមិស្លាកែតសង្កាត់ស្វាកែតក្រុងខេត្តបាត់ដំបងទី៣. គឹម ចំណាន ភេទប្រុសអាយុ៣៦ ឆ្នាំមានទីលំនៅភូមិដូនទាវឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបងទី៤. ឈ្មោះលី ចិន្តា ហៅឡា ភេទប្រុសអាយុ ៣៨ ឆ្នាំមានទីលំនៅក្រុមទី ៨ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេចក្រុងខេត្តបាត់ដំបង។

សមត្ថកិច្ចដដែលបន្តថា ក្រោយការឃាត់ខ្លួនពួកគេទាំង០៤ នាក់វត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន ៣ ថង់ទម្ងន់ ៧, ៧៩ g ទូរស័ព្ទដៃចំនួន ៣ គ្រឿងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១និង សម្ភារៈរំលែកច្រកថ្នាំញៀននិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ថ្នាំញៀនទាំងអស់នេះពួកខ្លួនគ្រាន់តែទិញយកមកសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

kdn

Leave a Reply

Your email address will not be published.