បន្ទាយមានជ័យ ៖ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ដែលដង្ហែរពីសារមនី្ទរជាតិ រាជធានីភ្នំពេញ បានមកដល់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ដេីម្បីទៅដាក់នៅទីតាំងដេីម ខាងលិចផ្នែកខាងត្បូង បន្ទាប់ពីបានរៀបចំពិធីបួងសួង តាមបែបសាសនា នៅសារមន្ទីរជាតិ មុនដង្ហែរមកកាន់ទីតាំងដេីម។
ក្នុងពិធីដង្ហែរផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនោះដែរក៏មានការអញ្ជេីញចូលរួមដង្ហែរពីលោកជំទាវ ឧកញ៉ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ លោកជំទាវ ញ៉ែម សាខន សខេង លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមយ៉ាងច្រេីនកុះករផងដែរ៕