បន្ទាយមានជ័យ : ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុម
ការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្រុមការងារនាព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់មានចំនួន ១១២គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ឯកឧត្តម ខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ លោក,លោកស្រី ក្រុមការងារអភិវឌ្ឍន៍យុវជន សសយក លោកតា លោកយាយ ពុកម៉ែ យ៉ាងច្រើនកុះករ។
របាយការណ៍ខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សង្កាត់ព្រះពន្លាចំនួន ៩៩គ្រួសារ, សង្កាត់កោះពងសត្វ ចំនួន១០គ្រួសារ,សង្កាត់ភ្នៀត ចំនួន ២គ្រួសារ, សង្កាត់អូរអំបិលចំនួន១គ្រួសារ ពួកគាត់ត្រូវបានជន្លៀសមកកាន់ទីទួលមានសុវត្ថិភាពសរុបចំនួន ១១២ គ្រួសារ ។ក្នុង០១គ្រួសារទទួលបានឃីត១កញ្ចប់
១.អង្ករ១០គីឡូក្រាម២-មី១កេស ៣-ត្រីខ ៥កំប៉ុង៤-ទឹកស៊ីអ៊ីវ ៣ដប ៥-ទឹកត្រី៣ដប ៦-ធូបមូស៥ប្រអប់ ៧-សារុង១ ៨-មុង១ ៩-ទឹកសុទ្ឋ ៣ដប ១០-សាប៊ូដុសខ្លួន២ដុំ ១១-ថ្នាំពេទ្យ(ប៉ារ៉ា+បេតាឌីន)១កញ្ចប់ ១២-ថវិកា២ម៉ឺនរៀល ១៣-ឧបត្ថម្ភកំលាំងនគរបាល ៥០ម៉ឺនរៀល ១៤-ឧបត្ថម្ភកំលាំងអាវុធហត្ថ ៥០ម៉ឺនរៀល ១៥-ឧបត្ថម្ភប្រជាការពារ៥០ម៉ឺនរៀល ១៦-ឧបត្ថម្ភក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល ១៧-ឧបត្ថម្ភកំលាំងយោធា៥០ម៉ឺនរៀល ១៧-ជូនប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយទឹកជំននចំនួន០១ គ្រួសារ ថវិកា៥០ម៉ឺនរៀល ១៨-ឧបត្ថមមេឃុំមានជំងឺ ៥០មុឺនរៀល ១៩-ជូនថវិកា ក្មេងៗ ម្នាក់ ១មុឺនរៀលផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ទោះបីអំណោយមានចំនួនតិចតួចក្តីជាការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំក៏បានជួយរំលែកទុក្ខលំបាកបានមួយគ្រាផងដែរ។ឯកឧត្តមបានជម្រុញឲ្យអាជ្ញាធរ និងជំនាញពាក់ពន្ធ័ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងជួយសង្គ្រោះមនុស្ស និងត្រូវរកគ្រប់មធ្យោបាយរំដោះទឹកនៅតំបន់ជនលិចខ្លាំងជូនពលរដ្ឋ និងបញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាតាមដែលអាចធ្វើបាន។
ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវណែនាំ និងហាមប្រាមកូនចៅកុំឲ្យលែងទឹក ព្រោះពេលនេះទឹកកំពុងជន់ខ្លាំងអាចនាំឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិត ។
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន