ព័ត៌មានជាតិ

ប្រជាពលរដ្ឋនាំគ្នាទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃដំបូង

 

បាត់ដំបង:បន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានធ្វើសេចក្តីជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានជ្រាបទៅពិនិត្យមើលបញ្ជីឈ្មោះនិងចុះឈ្មោះថ្មីសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ ២០២៣ ខាងមុខ។

សង្ខេតឃើញថាមានបងប្អូនប្រជាពលរដ្ឋ នៅតាមសាលាឃុំសង្កាត់និងភូមិមួយចំនួនក្នុងឃុំសង្កាត់ក្នុងខេត្តបាត់ដំបងបាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតយ៉ាងកក្រឹកគគ្រេងក្នុងទឹកមុខសប្បាយរីករាយ។

 

ប្រធានគណៈកម្មការចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់រតនៈក្រុងបាត់ដំបងបានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ខែតុលាដល់ថ្ងៃទី ០៨ខែធ្នូ ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីរសៀលម៉ោង ២:០០ រហូតដល់ម៉ោង ៥:៣០ នាទីពួកគាត់ជាប្រជាពលរដ្ឋអាចមកពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនៅសាលាឃុំសង្កាត់បានដើម្បីផ្ទៀងផ្ទាត់ឈ្មោះរបស់ពួកគាត់ឡើងវិញ ក្រែងឈ្មោះរបស់ពួកគាត់មានខុសពីអត្តសញ្ញាណប័ណ្ណអាចកែតម្រូវបានទាន់ពេលវេលា ជៀសវាងនៅពេលបោះឆ្នោតមានការខុសឆ្គងនិងមិនស្គាល់ពីលេខមណ្ឌលសម្រាប់ការបោះឆ្នោតនាំឱ្យមានបញ្ហាយឺតយ៉ាវឬខកខានមិនអាចបោះឆ្នោតបាន។

លោកប្រធានបានបន្តថា នៅថ្ងៃដំបូងនេះប្រជាពលរដ្ឋក្នុងសង្កាត់រតនៈបានមកជាបន្តបន្ទាប់។ភាគច្រើនពួកគាត់មកចុះឈ្មោះបោះឆ្នោតដែលពួកគាត់មិនធ្លាប់បានបោះកាលពីលើកមុនៗ។រួមនិងអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយពួកគាត់ក៏បាននាំគ្នាមកពិនិត្យផ្ទៀងផ្ទាត់មើលឈ្មោះរបស់ពួកគាត់តាមទិន្នន័យឈ្មោះជាមួយនឹងអត្តសញ្ញាណប័ណ្ណ។

លោកប្រធានបន្តទៀតថា ពួកគាត់ត្រូវមានអត្តសញ្ញាណប័ណ្ណមានសុពលភាពអាចយកមកទៀងផ្ទាត់និងចុះឈ្មោះបោះឆ្នោតបាន។ចំណែកឯអ្នកនៅក្រៅមូលដ្ឋានបើពួកគាត់មានអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅគាត់អាចចុះឈ្មោះបាន។លោកបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋឆាប់រួសរះមកបំពេញកាតព្វកិច្ចចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ពលរដ្ឋម្នាក់រស់នៅក្នុងភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងបានឲ្យដឹងថា ក្នុងគ្រួសាររបស់លោកមានសមាជិកដែលត្រូវបោះឆ្នោតមានចំនួន ០៣នាក់។រូបគាត់ប្រពន្ធគាត់និងកូនស្រីច្បងរបស់គាត់ចំណែកកូនពីរនាក់ទៀតមិនទាន់គ្រប់អាយុក្នុងការបោះឆ្នោតទេ។

លោកបានបន្តថា ទោះបីជារូបលោករវល់ក្នុងការរកទទួលទានប្រចាំថ្ងៃយ៉ាងណាក្តីក៏លោកចែកពេលវេលាជាមួយនឹងប្រពន្ធមកពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវផងដែរក្នុងនាមរូបលោកជាពលរដ្ឋម្នាក់ត្រូវតែបំពេញកាតព្វកិច្ចនេះ ដោយក្តីសប្បាយរីករាយ។

សូមបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងមានក្រុងនិងស្រុកចំនួន ១៤។ក្នុងនោះក្រុងបាត់ដំបងមានសង្កាត់ចំនួន ១០។ចំណែកឯសង្កាត់រតនៈក្នុងនោះមានភូមិចំនួន ០៨ និងមានប្រជាពលរដ្ឋរហូតដល់ជាង ១ ម៉ឺននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។នេះបើតាមការឲ្យដឹងបន្ថែមពីអាជ្ញាធរភូមិសង្កាត់រតនៈខាងលើ។

kdn

Leave a Reply

Your email address will not be published.