ខេត្តតាកែវ : នៅថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវេលាម៉ោង១៦:២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ដោយបានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ សម្របសម្រួលនីតិវិធី ដោយលោកស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន នៅចំណុច ផ្ទះលក់ចាប់ហួយ ភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
– ឃាត់ខ្លួនជនសង្ស័័យបាន ០២ នាក់ ( ប្រុស )
១- ឈ្មោះ លីម គឹមហៀង (ហៅតួ)ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ( ម្ចាស់ផ្ទះ)
រស់នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
២- ឈ្មោះ អ៊ុក តាប់ ភេទប្រុសអាយុ ៣៣ ឆ្នាំ (ជួយដូរប្រើប្រាស់) រស់នៅភូមិត្រពាំងឈូក ឃុំពោធ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
+ ដកហូតសម្ភារៈរួមមាន÷
– ម្សៅក្រាមសថ្លាចំនួន០៥កញ្ចប់ (ធំ០២) ទម្ងន់ ៨,៧៧ក្រាម ( ថ្លឹងទាំងសំបកថង់)
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
– ទូរស័ព្ទចំនួន០៤គ្រឿង ( ម៉ាកអូប៉ូ០២គ្រឿង និងម៉ាកវីវូ ០២គ្រឿង)
– សម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួននិងសម្ភរ:សេពថ្នាំញៀន(ដបទឹកសុទ ខ្សៀ)
– ម៉ូតូចំនួន ០២គ្រឿង
-ម៉ាកស្កុបពី ០២គ្រឿង( ពណ៌ស ០២គ្រឿង) ស្លាកលេខ 1U 0277 កំពង់ស្ពឺនិង 1K 3969 កំពង់ស្ពឺ
+ ជនសង្ស័យទាំង០២នាក់បានធ្វើតេស្តទឹកម៉ូតរកសារធាតុញៀន
– ( អវិជ្ជមាន)
– ( វិជ្ជមាន)
+ ធ្វើតេសរក covid (អវិជ្ជមាន ០២នាក់)។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងត្រូវបានរក្សាទុក ណ្ដោះអាសន្ន នៅទីបញ្ជាការអាវុធហត្ថខេត្តជំនាញកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន